{"asset":"news","key":"7613","locale":"km","id":"news:7613:km","entityId":"news:7613","canonicalUrl":"https://www.kps-tv.com/km/news/detail/7613","state":"ready","title":"កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការងារអប់រំនយោបាយចិត្តសាស្ត្រ លើកកម្ពស់ស្មារតី និងវិន័យកងកម្លាំង","summary":"វរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងឱ្យមេបញ្ជាការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអប់រំនយោបាយ និងចិត្តសាស្ត្រ ឆមាសទី១ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ដោយមានអ្នកចូលរួម១០៣នាក់ ក្នុងនោះនារី៤នាក់។","body":"ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។\n\nកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងផ្នែកនយោបាយ ចិត្តសាស្ត្រ វិន័យ សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំង ដើម្បីធានាបាននូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព សុចរិតភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។\n\nពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងនាយទាហានជាច្រើនរូប រួមមាន ប្រធាន និងអនុប្រធានមន្ទីរទាំង៧ នាយ និងនាយរងការិយាល័យជំនាញចំណុះមន្ទីរ នាយ និងនាយរងការិយាល័យឯករាជ្យទាំង៣ ថ្នាក់ដឹកនាំ និងនាយទាហាននៃអង្គភាពនគរបាលយុត្តិធម៌ និងសន្តិសុខទាំង២ ព្រមទាំងនាយទាហាន និងនាយទាហានរងនៃកងអនុសេនាតូចការពារ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត និងបណ្តាអង្គភាពពាក់ព័ន្ធផ្សេងៗទៀត។\n\nសរុបអ្នកចូលរួមមានចំនួន ១០៣នាក់ ក្នុងនោះកងកម្លាំងអាវុធហត្ថនារីចំនួន ៤នាក់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការពង្រឹងសមត្ថភាព និងគុណភាពកងកម្លាំងឱ្យកាន់តែរឹងមាំ ស្របតាមតម្រូវការភារកិច្ចនាពេលបច្ចុប្បន្ន៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13070","languageVersionId":"6117","visibilityVersion":"2","versionToken":"a1.nwMVVuq0qSCtULjG4ToNyLYpn3womIs5oXmSep0oob8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-03T09:34:36Z"}