{"asset":"news","key":"7617","locale":"km","id":"news:7617:km","entityId":"news:7617","canonicalUrl":"https://www.kps-tv.com/km/news/detail/7617","state":"ready","title":"«ផ្សារខ្មែរ MSME HUB (ទួលពង្រ)» បើកដំណើរការជាផ្លូវការ ជំរុញទីផ្សារផលិតផលខ្មែរ","summary":"រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានសម្ពោធ «ផ្សារខ្មែរ MSME HUB (ទួលពង្រ)» នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជួយសហគ្រាសមីក្រូ តូច និងមធ្យម ពង្រីកទីផ្សារផលិតផលខ្មែរ។","body":"លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ «ផ្សារខ្មែរ MSME HUB (ទួលពង្រ)» ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។\nពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតសិង្ហបុរី ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។\n\nក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមបង្កើត «ផ្សារខ្មែរ MSME HUB» ដែលជាវេទិកាដ៏សំខាន់សម្រាប់ជួយដល់សហគ្រាសខ្នាតតូច មធ្យម និងមីក្រូសហគ្រាស ក្នុងការពង្រីកទីផ្សារ និងនាំយកផលិតផលខ្មែរទៅដល់ដៃអ្នកប្រើប្រាស់បានកាន់តែងាយស្រួល និងឆាប់រហ័ស។\n\nលោកជំទាវបានគូសបញ្ជាក់ថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផលិត និងការចែកចាយផលិតផលខ្មែរ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងទីផ្សារ និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។\n\nជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងជំរុញការលើកកម្ពស់ផលិតផលជាតិ តាមរយៈយុទ្ធនាការ #MadeInCambodia ការពង្រឹងស្តង់ដារ និងអនុលោមភាពផលិតផល ការការពារអ្នកប្រើប្រាស់ និងការពង្រីកទីផ្សារក្នុងស្រុក ដើម្បីឈានទៅរកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។\n\nក្នុងឱកាសដដែលនេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូសំខាន់ៗចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍសហគ្រាសក្នុងស្រុក។\n\nក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សាធារណជនទាំងអស់ បន្តគាំទ្រផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13068","languageVersionId":"6111","visibilityVersion":"2","versionToken":"a1.eKxUg5gWkP_xqwJJbK-Qx_nhwV2TVgNdC8FfFERLWPw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-04T02:18:07Z"}