{"asset":"news","key":"7618","locale":"km","id":"news:7618:km","entityId":"news:7618","canonicalUrl":"https://www.kps-tv.com/km/news/detail/7618","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន រំលឹករូបថតដ៍កម្រកាលអាយុ ២៦ឆ្នាំ ពេលដឹកនាំការតស៊ូប្រឆាំងរបបប៉ុល ពត","summary":"ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានចែករំលែករូបថតឆ្នាំ១៩៧៨ តាមឆានែល CoolApp នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ និងរំលឹកថា កាលនោះសម្តេចមានអាយុ២៦ឆ្នាំ និងបានដឹកនាំការតស៊ូប្រឆាំងប៉ុល ពត នៅត្រើយខាងកើតទន្លេមេគង្គ។","body":"សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញរូបថតដ៏កម្រមួយសន្លឹក ដែលថតកាលពីឆ្នាំ១៩៧៨ នៅពេលសម្តេចមានអាយុ ២៦ឆ្នាំ។ ការបង្ហាញរូបថតនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈ Channel CoolApp ផ្លូវការរបស់សម្តេច នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។\nអមជាមួយរូបថតនោះ សម្តេចតេជោបានរំលឹកអនុស្សាវរីយ៍ និងតួនាទីដ៏សំខាន់ក្នុងដំណាក់កាលប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដោយមានប្រសាសន៍ថា៖\n\n«ទើបឃើញរូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ១៩៧៨ ដែលពេលនោះមានអាយុ២៦ឆ្នាំ។ ពេលនោះ ខ្ញុំជាថ្នាក់ដឹកនាំខ្ពស់បំផុតនៃកម្លាំងតស៊ូប្រឆាំងរបប ប៉ុល ពត នៅត្រើយខាងកើតទន្លេមេគង្គ គឺជាស្ថាបនិក និងជាមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាអង្គការចាត់តាំងខាងយោធា មុនពេលបង្កើតអង្គការចាត់តាំងខាងនយោបាយ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨»៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13067","languageVersionId":"6108","visibilityVersion":"2","versionToken":"a1.kFsziliIyCuHDKxqWtBy1yXmbOLq4HNyNY4RvDQhAb4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-04T02:27:42Z"}