{"asset":"news","key":"7624","locale":"km","id":"news:7624:km","entityId":"news:7624","canonicalUrl":"https://www.kps-tv.com/km/news/detail/7624","state":"ready","title":"ភ្នំគូលែន ត្រៀមក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿឈានមុខគេនៅអាស៊ីអាគ្នេយ៍","summary":"ក្រសួងទេសចរណ៍កំពុងរៀបចំផែនការអភិវឌ្ឍភ្នំគូលែន ដោយផ្តោតលើធម្មជាតិ វប្បធម៌ ជំនឿ និងការអភិរក្ស។ ក្នុងជំនួបថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងក៏បានផ្តល់ការគាំទ្រដល់សហគមន៍ទាំង៥។","body":"ក្រសួងទេសចរណ៍កំពុងរៀបចំផែនការអភិវឌ្ឍតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿដ៏សំខាន់ និងឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងភាពប្រកួតប្រជែងខ្ពស់។\n\nក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ និងប្រតិបត្តិករទេសចរណ៍នៅភ្នំគូលែន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីចក្ខុវិស័យក្នុងការអភិវឌ្ឍភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បន្ទាប់ពីតំបន់អង្គរ ដោយផ្តោតលើការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងតម្លៃជំនឿសាសនា។\n\nពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងវិស័យឯកជន និងប្រជាសហគមន៍ទាំង៥ សរុបប្រមាណ ២០០នាក់ ដើម្បីពិភាក្សា ស្តាប់បញ្ហាប្រឈម និងសំណូមពរពីសហគមន៍ក្នុងតំបន់។\nឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណដល់ប្រជាសហគមន៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ភ្នំគូលែនទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។\n\nផែនការអភិវឌ្ឍនេះ មានគោលបំណងបង្កើនបទពិសោធន៍ដល់ភ្ញៀវទេសចរ ទាក់ទាញភ្ញៀវឱ្យមកទស្សនាពេញមួយឆ្នាំ ទាំងរដូវទេសចរណ៍ខ្ពស់ និងរដូវបៃតង (Green Season) ស្របតាមគោលនយោបាយអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល។\n\nក្នុងឱកាសនោះដែរ ក្រសួងទេសចរណ៍ក៏បានផ្តល់ការឧបត្ថម្ភដល់សហគមន៍ទាំង៥ ដោយក្នុងមួយសហគមន៍ទទួលបានថវិកា ១លានរៀល ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងរដូវវស្សា រួមមានឆ័ត្រ Green Season ចំនួន២០ និងអាវភ្លៀង Green Season ចំនួន២០ ផងដែរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13065","languageVersionId":"6102","visibilityVersion":"2","versionToken":"a1.SW6o3XizdrvXcRqqgMHORBuhMZgRVBXOZDppV_TKzG8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-04T07:00:54Z"}