{"asset":"news","key":"7628","locale":"km","id":"news:7628:km","entityId":"news:7628","canonicalUrl":"https://www.kps-tv.com/km/news/detail/7628","state":"ready","title":" ទឹកស្ទឹងប៉ៃលិនហក់ឡើងខ្លាំង! អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋតាមដងស្ទឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់","summary":"ទឹកស្ទឹងប៉ៃលិនបានហក់ឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពីរថ្ងៃ។ អាជ្ញាធរអំពាវនាវឱ្យអ្នករស់នៅតាមដងស្ទឹង និងតំបន់ទំនាបប្រុងប្រយ័ត្ន និងតាមដានសេចក្តីជូនដំណឹង។","body":"ខេត្តប៉ៃលិន៖ ស្ថានភាពទឹកស្ទឹងប៉ៃលិន កំពុងហក់ឡើងយ៉ាងឆាប់រហ័ស នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេល២ថ្ងៃកន្លងមក ដែលបានធ្វើឱ្យបរិមាណទឹកហូរចូលស្ទឹងកើនឡើងគួរឱ្យកត់សម្គាល់។\n\nក្នុងឱកាសនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងប៉ៃលិន និងតំបន់ទំនាបជាប់មាត់ទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានពីអាជ្ញាធរ និងត្រៀមវិធានការចាំបាច់ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។\n\nលោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់ភ្នំខាងលើនៅតែបន្តមានភ្លៀងធ្លាក់ មិនទាន់មានសញ្ញាថយចុះនៅឡើយ ដែលអាចធ្វើឱ្យកម្ពស់ទឹកបន្តកើនឡើងបន្ថែមទៀត។ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងត្រៀមអន្តរាគមន៍ភ្លាមៗ ប្រសិនបើមានការវិវត្តទៅរកស្ថានភាពគ្រោះថ្នាក់។\n\nប្រជាពលរដ្ឋត្រូវជៀសវាងការចុះលេងទឹក ការនេសាទ ឬឆ្លងកាត់តំបន់ដែលមានចរន្តទឹកខ្លាំង និងសូមបន្តតាមដានសេចក្តីជូនដំណឹងពីអាជ្ញាធរជាបន្តបន្ទាប់៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13064","languageVersionId":"6099","visibilityVersion":"2","versionToken":"a1.v-PtGDwBQJ9Vd7oXwWwM4Cc1XLTdKen1zg4yOfrXjbE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-04T09:08:36Z"}