{"asset":"news","key":"7631","locale":"km","id":"news:7631:km","entityId":"news:7631","canonicalUrl":"https://www.kps-tv.com/km/news/detail/7631","state":"ready","title":"ឯកអគ្គរដ្ឋទូតចិន៖ ប្រទេសធំ ឬតូច សុទ្ធតែមានតម្លៃស្មើគ្នា ក្នុងទំនាក់ទំនងអន្តរជាតិ","summary":"ឯកអគ្គរដ្ឋទូតចិន Wang Wenbin បានលើកឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ថាប្រទេសធំឬតូច មានឬក្រ គួរមានសិទ្ធិស្មើគ្នាក្នុងទំនាក់ទំនងអន្តរជាតិ បន្ទាប់ពីចែករំលែកទស្សនៈរបស់សម្ដេច ហ៊ុន សែន អំពីបាល់ទាត់ពិភពលោក។","body":"ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសទាំងអស់នៅលើពិភពលោក មិនថាជាប្រទេសធំ ឬតូច មាន ឬក្រ ខ្លាំង ឬខ្សោយ នោះទេ សុទ្ធតែមានសិទ្ធិ និងសមភាពដូចគ្នា ក្នុងទំនាក់ទំនងអន្តរជាតិ។\n\nការលើកឡើងនេះ ធ្វើឡើងតាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានចែករំលែកទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្តីពី «ភូមិសាស្ត្របាល់ទាត់»។\nនៅក្នុងសារនោះ សម្តេចតេជោបានលើកឡើងថា ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា បាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសធំ ឬតូច និងមិនរើសអើងចំនួនប្រជាជននោះទេ។ ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលមានប្រជាជនតិច ក៏អាចប្រកួតប្រជែង និងយកឈ្នះលើក្រុមខ្លាំងៗបានដូចគ្នា។\n\nសម្តេចតេជោបានបញ្ជាក់ថា វត្តមានកាន់តែច្រើនរបស់ប្រទេសក្រីក្រ និងប្រទេសដែលមានប្រជាជនតិច ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បានបង្ហាញពីសមភាពនៅលើទីលានប្រកួត ដែលខុសពី «ភូមិសាស្ត្រនយោបាយ» ដែលពិភពលោកកំពុងប្រឈមនឹងភាពច្របូកច្របល់ និងការបាត់បង់សណ្តាប់ធ្នាប់អន្តរជាតិ។\n\nភ្ជាប់ទៅនឹងទស្សនៈនេះ ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា គោលការណ៍សមភាពរវាងប្រទេស មិនគួរមានតែនៅលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែគួរតែត្រូវបានអនុវត្ត និងឆ្លុះបញ្ចាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។\nឯកឧត្តមបានសង្កត់ធ្ងន់ថា «ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា គឺជាគំរូដ៏ល្អនៃការគោរពគ្នាទៅវិញទៅមក និងសមភាពរវាងប្រទេសនិងប្រទេស»៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13063","languageVersionId":"6096","visibilityVersion":"2","versionToken":"a1.opGHfssbG58mWWcPk3NK210gAZ88yY3pXTWSHG9geqI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-04T10:11:27Z"}