{"asset":"news","key":"7634","locale":"km","id":"news:7634:km","entityId":"news:7634","canonicalUrl":"https://www.kps-tv.com/km/news/detail/7634","state":"ready","title":"ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចាត់ក្រុមការងារចុះពិនិត្យផលប៉ះពាល់គ្រោះរាំងស្ងួតនៅបាត់ដំបង ខណៈតំបន់ប្រឈមខ្វះទឹកទទួលបានភ្លៀងគ្រប់គ្រាន់","summary":"ក្រុមការងារធនធានទឹកខេត្តបាត់ដំបងបានពិនិត្យតំបន់រាំងស្ងួតក្នុងស្រុកសង្កែនិងឯកភ្នំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ផ្ទៃដីរងផលប៉ះពាល់ពីមុនសរុប១៨៣៦២ហិកតា ហើយក្រុមការងាររាយការណ៍ថា តំបន់ប្រឈមខ្វះទឹកបានទទួលភ្លៀងគ្រប់គ្រាន់។","body":"បាត់ដំបង៖ តាមការចាត់តាំងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅតំបន់រងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។\n\n ការចុះពិនិត្យនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា។ ក្រុមការងារបានសហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរ រួមជាមួយប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ ដើម្បីពិនិត្យស្ថានភាពដំណាំស្រូវ និងប្រភពទឹកនៅតំបន់ដែលរងផលប៉ះពាល់។\n\n តាមការវាយតម្លៃរបស់ក្រុមការងារ ផ្ទៃដីស្រែដែលរងផលប៉ះពាល់ភាគច្រើនស្ថិតនៅឆ្ងាយពីប្រភពទឹក ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកសង្គ្រោះជួបការលំបាក។ កន្លងមក ផ្ទៃដីបង្កបង្កើនផលស្រូវដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតមានសរុប ១៨,៣៦២ហិកតា ក្នុងនោះ ស្រុកសង្កែមាន ១០,៥៩៣ហិកតា និងស្រុកឯកភ្នំមាន ៧,៧៦៩ហិកតា។\n\n ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពបានវិវឌ្ឍទៅក្នុងទិសដៅល្អប្រសើរ ដោយតំបន់ដែលធ្លាប់ប្រឈមនឹងការខ្វះខាតទឹក បានទទួលទឹកភ្លៀងគ្រប់គ្រាន់ ដែលបានរួមចំណែកកាត់បន្ថយហានិភ័យ និងជួយស្តារស្ថានភាពផលិតកម្មកសិកម្មរបស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រទាំងពីរ។\n\n ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13061","languageVersionId":"6090","visibilityVersion":"2","versionToken":"a1.kz_rDZJyI_zFtyTsvRvhjmc58q1Kadtc33-aY70qflg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-05T02:09:28Z"}