# ជនជាតិវៀតណាម៤៥នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7637>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13059","languageVersionId":"6084","visibilityVersion":"2","versionToken":"a1.eQmIo79LuUjNpgNemwEWfiZSMcbLKIESYcnSSEgR_44"}

Original publication: 2026-07-05T04:48:19Z

អគ្គនាយកដ្ឋានអន្តោប្រវេសន៍រាយការណ៍ថា បានបណ្តេញជនជាតិវៀតណាម៤៥នាក់ ក្នុងនោះស្រី៣នាក់ ចេញពីកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ តាមច្រកព្រៃវល្លិ៍។ ករណីពាក់ព័ន្ធរួមមានឆបោកអនឡាញ គ្រឿងញៀន និងបញ្ហាឯកសារឬស្នាក់នៅ។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ (ស្រី៣នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ (ខេត្តស្វាយរៀង)។ ការបណ្តេញចេញពីកម្ពុជា ដោយសារតែជនជាតិវៀតណាមទាំងនេះជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅដោយខុសច្បាប់។

 ជនជាតិវៀតណាមទាំងនេះត្រូវបានបណ្តេញចេញពីកម្ពុជា តាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

 ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


