{"asset":"news","key":"7639","locale":"km","id":"news:7639:km","entityId":"news:7639","canonicalUrl":"https://www.kps-tv.com/km/news/detail/7639","state":"ready","title":"កម្ពុជាមោទនភាពធ្វើជាម្ចាស់ផ្ទះ World Universal Pageants 2026 បង្ហាញវប្បធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក","summary":"នៅខេត្តសៀមរាប ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានទទួលស្វាគមន៍ក្រុមបវរកញ្ញាអន្តរជាតិ World Universal Pageants 2026 និងលើកឡើងពីឱកាសផ្សព្វផ្សាយវប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍កម្ពុជា។","body":"កម្ពុជាបានបង្ហាញមោទនភាពក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ World Universal Pageants 2026 ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ បេតិកភណ្ឌ និងសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងបណ្ដាប្រទេសនានាជុំវិញពិភពលោក។\n\nបន្ទាប់ពីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦–២០២៨ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមបវរកញ្ញាអន្តរជាតិដែលចូលរួមក្នុងកម្មវិធី World Universal Pageants 2026។\n\nឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ វប្បធម៌ គោលដៅទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។\n\nព្រឹត្តិការណ៍នេះក៏ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិនានា និងពង្រឹងរូបភាពវិជ្ជមានរបស់កម្ពុជា ជាប្រទេសមានសន្តិភាព សុវត្ថិភាព និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។\n\nខេត្តសៀមរាប ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13057","languageVersionId":"6078","visibilityVersion":"2","versionToken":"a1.Kn_AAZMjU9BjBIz59Mo4MOEdg-ZbYlokj4d6PGJWuBQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-05T07:28:04Z"}