{"asset":"news","key":"7641","locale":"km","id":"news:7641:km","entityId":"news:7641","canonicalUrl":"https://www.kps-tv.com/km/news/detail/7641","state":"ready","title":"ក្រុមការងារ ឯកឧត្តម សាន សាង នាំយកទឹកបរិសុទ្ធ និងសម្ភារចាំបាច់ ព្រមទាំងរៀបចំអាហារជូនកងទ័ពល្បាតព្រំដែន ៤០៣ នៅស្រុកអន្លង់វែង","summary":"ក្រុមការងាររបស់ ឯកឧត្តម សាន សាង ទីប្រឹក្សាប្រធានព្រឹទ្ធសភា បានផ្តល់ទឹកបរិសុទ្ធ៥០០កេស និងសម្ភារៈចាំបាច់ ព្រមទាំងរៀបចំអាហារ២០តុ ជូនកងល្បាតព្រំដែនលេខ៤០៣ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។","body":"ក្រុមការងាររបស់ ឯកឧត្តម សាន សាង ទីប្រឹក្សាសម្ដេច ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ បាននាំយកអំណោយជាទឹកបរិសុទ្ធចំនួន ៥០០កេស ភេសជ្ជៈ ថ្នាំពេទ្យ ប្រេងកូឡា និងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនកងទ័ពដែលកំពុងបំពេញភារកិច្ចការពារព្រំដែន នៅកងល្បាតព្រំដែនលេខ៤០៣ ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។\n\n ក្នុងឱកាសនោះផងដែរ ក្រុមការងារក៏បានរៀបចំម្ហូបអាហារចំនួន ២០តុ ដើម្បីជូនបងប្អូនកងទ័ពទទួលទានរួមគ្នា ប្រកបដោយបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងរីករាយ ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តចំពោះកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិសុខជាតិ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13055","languageVersionId":"6072","visibilityVersion":"2","versionToken":"a1.jltZVtIwoEx9b1GdbFup8qi4PPkdfUZWFnTBX3hZ2CM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-05T08:00:31Z"}