{"asset":"news","key":"7643","locale":"km","id":"news:7643:km","entityId":"news:7643","canonicalUrl":"https://www.kps-tv.com/km/news/detail/7643","state":"ready","title":"អបអរសាទរខួប៩ឆ្នាំសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក! អត្តពលិកជាង ២,០០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គដ៏អស្ចារ្យ","summary":"ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅសំបូរព្រៃគុក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អបអរខួប៩ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌពិភពលោក ដែលត្រូវនឹងថ្ងៃទី៨ ខែកក្កដា។ អត្តពលិកជាតិ និងអន្តរជាតិជាង២,០០០នាក់បានចូលរួម។","body":"ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអង្គភាពពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅតំបន់ប្រាសាទសំបូរព្រៃគុក នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡានមុនសម័យអង្គរ»។\n\n ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយថ្នាក់ដឹកនាំទាំងពីរបានចូលរួមជិះកង់ជាមួយអត្តពលិក និងប្រជាពលរដ្ឋផ្ទាល់ ដើម្បីបង្ហាញការគាំទ្រដល់ការលើកកម្ពស់វិស័យទេសចរណ៍ កីឡា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។\n\n ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអត្តពលិកជាតិ និងអន្តរជាតិ ប្រមាណជាង ២,០០០នាក់ ដែលបានរួមគ្នាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ តាមដងផ្លូវធម្មជាតិ និងតំបន់ប្រាសាទបុរាណ បង្កើតបរិយាកាសរស់រវើក និងបង្ហាញពីសក្តានុពលទេសចរណ៍បែបវប្បធម៌ និងធម្មជាតិរបស់ខេត្តកំពង់ធំ។\n\n ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរខួប៩ឆ្នាំ នៃការទទួលស្គាល់សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមស្គាល់កាន់តែច្បាស់ពីតម្លៃប្រវត្តិសាស្ត្រ អរិយធម៌ និងស្ថាបត្យកម្មដ៏វិសេសវិសាលនេះ។\n\n ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់វិស័យកីឡា ទេសចរណ៍ វប្បធម៌ និងការអភិរក្សបេតិកភណ្ឌ ឱ្យក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់តំបន់ប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់កម្ពុជា៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13053","languageVersionId":"6066","visibilityVersion":"2","versionToken":"a1.KbUJRDZRb5D9qkvxNvPahoQQW9puGKXQCyEgdYMaiq4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-05T09:28:36Z"}