{"asset":"news","key":"7645","locale":"km","id":"news:7645:km","entityId":"news:7645","canonicalUrl":"https://www.kps-tv.com/km/news/detail/7645","state":"ready","title":"ស្ពានមិត្តភាពកម្ពុជា-ចិន ប្រែក្លាយជីវិតពលរដ្ឋក្រចេះ៖ បញ្ចប់ការឆ្លងទន្លេលំបាក បើកផ្លូវសេដ្ឋកិច្ច និងក្តីសង្ឃឹមថ្មី","summary":"ស្ពានមិត្តភាពកម្ពុជា-ចិននៅខេត្តក្រចេះ តភ្ជាប់ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី។ អត្ថបទរៀបរាប់ពីការធ្វើដំណើរដែលកាន់តែងាយស្រួល និងសកម្មភាពសេដ្ឋកិច្ចជុំវិញស្ពាន។","body":"ស្ពានមិត្តភាពកម្ពុជា-ចិន ដែលតភ្ជាប់ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ខេត្តក្រចេះ បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលជួយបញ្ចប់ការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងទន្លេមេគង្គ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់។\nកាលនៅមិនទាន់មានស្ពាន ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅស្រុកព្រែកប្រសព្វ ត្រូវពឹងផ្អែកលើសាឡាងដើម្បីឆ្លងទៅស្រុកចិត្របុរី និងទីរួមខេត្តក្រចេះ។ ការរង់ចាំយូរ ការចំណាយថវិកា និងការលំបាកក្នុងការធ្វើដំណើរនាពេលយប់ ឬពេលមានការបន្ទាន់ គឺជាបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះជារៀងរាល់ថ្ងៃ។\nដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលបំពេញតួនាទីជានាយករដ្ឋមន្ត្រី បានជំរុញការសាងសង់ស្ពានឆ្លងទន្លេមេគង្គជាច្រើននៅទូទាំងប្រទេស។ សម្រាប់ខេត្តក្រចេះ ស្ពានមិត្តភាពកម្ពុជា-ចិន ត្រូវបានបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២៣។\nស្ពាននេះមានប្រវែង ១,៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩គីឡូម៉ែត្រ។ គម្រោងនេះបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសា ឆ្នាំ២០២៦ ដែលបានធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល លឿន និងមានសុវត្ថិភាពជាងមុន។\nការមានស្ពានមិនត្រឹមតែបញ្ចប់ការលំបាកក្នុងការឆ្លងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការអភិវឌ្ឍតំបន់ជុំវិញឱ្យកាន់តែមានសកម្មភាពសេដ្ឋកិច្ច។ តំបន់ដែលធ្លាប់ស្ងប់ស្ងាត់ បានប្រែក្លាយជាទីតាំងមានភាពអ៊ូអរ មានការបង្កើតអាជីវកម្ម និងការលក់ដូរកាន់តែច្រើន ដែលរួមចំណែកបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។\nសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ ស្ពាន និងផ្លូវតភ្ជាប់មួយខ្សែនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏មានតម្លៃ ដែលភ្ជាប់មនុស្ស ភ្ជាប់ឱកាស និងបើកទូលាយនូវក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ប្រជាពលរដ្ឋជាច្រើនបានសម្តែងក្តីរីករាយ និងការដឹងគុណចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធដែលបានផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគាត់យ៉ាងជាក់ស្តែង៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13052","languageVersionId":"6063","visibilityVersion":"2","versionToken":"a1.i0tRZ3S7bhS29E0DY-675cZd8fMvhY-6Mqt0vVzRJHM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-06T01:35:22Z"}