{"asset":"news","key":"7649","locale":"km","id":"news:7649:km","entityId":"news:7649","canonicalUrl":"https://www.kps-tv.com/km/news/detail/7649","state":"ready","title":"ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អំពាវនាវកុំចែករំលែកព័ត៌មានព្រំដែនគ្មានប្រភពផ្លូវការ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ","summary":"លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានអំពាវនាវតាមបណ្តាញសង្គមនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋជៀសវាងចែករំលែកព័ត៌មានព្រំដែនដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការ។","body":"លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង និងជាប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៤ កងទ័ពជើងគោក បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពតាមបណ្តោយព្រំដែន ដោយផ្អែកលើការដឹងឮផ្ទាល់ខ្លួន ឬប្រភពដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការ។\n\n ការអំពាវនាវនេះ ធ្វើឡើងតាមរយៈបណ្តាញសង្គម នាថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៦ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងនៅតាមបន្ទាត់ព្រំដែន។\n\n ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលបានចូលរួមសហការ តាមដាន និងចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដោយពឹងផ្អែកលើប្រភពព័ត៌មានផ្លូវការតែប៉ុណ្ណោះ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13051","languageVersionId":"6060","visibilityVersion":"2","versionToken":"a1.qfF38Q6IVIcNpos62zM4xbOLlOg94eNOhDUUa_38ktU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-06T02:20:21Z"}