{"asset":"news","key":"7651","locale":"km","id":"news:7651:km","entityId":"news:7651","canonicalUrl":"https://www.kps-tv.com/km/news/detail/7651","state":"ready","title":"អភិបាលស្រុកព្រៃនប់ អញ្ជើញបើកស្រោមវិញ្ញាសាប្រឡងបឋមភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយតម្លាភាព និងសុវត្ថិភាព","summary":"នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ អភិបាលស្រុកព្រៃនប់បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ និងជូនពរបេក្ខជនឱ្យប្រឡងដោយទំនុកចិត្ត និងគោរពវិន័យមណ្ឌលប្រឡង។","body":"នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។\n\n អមដំណើរក្នុងពិធីនេះ មានលោកមេឃុំវាលរេញ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ លោកអនុប្រធានការិយាល័យអប់រំស្រុក លោកមេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។\n\n ការកាត់ស្រោមវិញ្ញាសាប្រឡងត្រូវបានអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយធានាបាននូវតម្លាភាព យុត្តិធម៌ សុវត្ថិភាព និងភាពម៉ឺងម៉ាត់ សម្រាប់ដំណើរការប្រឡង។\n\n ក្នុងឱកាសនោះ លោកអភិបាលស្រុកបានជូនពរក្មួយៗបេក្ខជនទាំងអស់ ឱ្យប្រឡងប្រកបដោយភាពជឿជាក់ ប្រើប្រាស់សមត្ថភាពពិតប្រាកដរបស់ខ្លួន គោរពវិន័យមណ្ឌលប្រឡង និងទទួលបានលទ្ធផលល្អស្របតាមការខិតខំប្រឹងប្រែងក្នុងការសិក្សាកន្លងមកផងដែរ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13050","languageVersionId":"6057","visibilityVersion":"2","versionToken":"a1.ocrT2Pm5DdmYdXdXZsl_ED6X894HS1Jp1DrP8r2MVRA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-06T03:17:50Z"}