{"asset":"news","key":"7655","locale":"km","id":"news:7655:km","entityId":"news:7655","canonicalUrl":"https://www.kps-tv.com/km/news/detail/7655","state":"ready","title":"ក្រសួងព័ត៌មាន ព្រមានអំពីគណនី Telegram ក្លែងក្លាយ ប្រើឈ្មោះ និងរូបថតរដ្ឋមន្ត្រី ដើម្បីប្រព្រឹត្តអំពើឆបោក","summary":"ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានព្រមានថា មានគណនី Telegram ក្លែងក្លាយប្រើឈ្មោះនិងរូបថតរដ្ឋមន្ត្រី នេត្រ ភក្ត្រា។ ក្រសួងកំពុងសហការស្រាវជ្រាវ និងអំពាវនាវកុំឱ្យជឿឬធ្វើប្រតិបត្តិការជាមួយគណនីមិនផ្លូវការ ហើយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន។","body":"ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីរកឃើញថា មានជនខិលខូចបានយករូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី Telegram ក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តអំពើឆបោក និងសកម្មភាពផ្សេងៗដែលផ្ទុយនឹងច្បាប់។\n\nតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សកម្មភាពក្លែងបន្លំនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាពរបស់ក្រសួងព័ត៌មាន ព្រមទាំងស្ថាប័នរដ្ឋ និងបានរំលោភលើឯកជនភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។\nបច្ចុប្បន្ន ក្រសួងព័ត៌មានកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណជនពាក់ព័ន្ធនឹងការក្លែងបន្លំ ការប្រព្រឹត្តអំពើឆបោក និងសកម្មភាពខុសច្បាប់ផ្សេងៗ ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើស។\n\nជាមួយគ្នានេះ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ ឬធ្វើប្រតិបត្តិការណាមួយជាមួយគណនីបណ្ដាញសង្គមដែលមិនមែនជាគណនីផ្លូវការ និងសូមពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការទំនាក់ទំនង ឬចែករំលែកព័ត៌មានបន្ត ដើម្បីជៀសវាងការចាញ់បោកជនខិលខូច។\n\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13047","languageVersionId":"6048","visibilityVersion":"2","versionToken":"a1.v2Dv7_K_ovkcM0jn40uGlkXZRBcBSxkkIhgr_YH9Yp0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-06T06:29:15Z"}