{"asset":"news","key":"7656","locale":"km","id":"news:7656:km","entityId":"news:7656","canonicalUrl":"https://www.kps-tv.com/km/news/detail/7656","state":"ready","title":"កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ MSMEs នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ជំរុញសមត្ថភាពប្រកួតប្រជែងសហគ្រាសកម្ពុជា","summary":"គណៈប្រតិភូ MISTI បានទៅប៉េកាំងនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាជាមួយភាគីចិនអំពីការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ព្រមទាំងឱកាសសហការលើការបណ្តុះធុរកិច្ចនិងផ្ទេរបច្ចេកវិទ្យា។","body":"ប៉េកាំង៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ពន្លឿននវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ព្រមទាំងពង្រឹងប្រព័ន្ធអេកូឡូស៊ីគាំទ្រធុរកិច្ច សំដៅលើកកម្ពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។\n\nក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួង MISTI ដឹកនាំដោយ ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ បានជួបពិភាក្សាកម្រិតខ្ពស់ជាមួយ ឯកឧត្តម Ke Jixin អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលចិនសម្រាប់លើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។\n\nភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការអភិវឌ្ឍវិស័យឧស្សាហកម្ម ការគាំទ្រ MSMEs ការជំរុញបរិវត្តកម្មឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ដោយឯកភាពបន្តពង្រីកកិច្ចសហការជាក់ស្តែង និងការចែករំលែកចំណេះដឹងក្នុងវិស័យអាទិភាពទាំងនេះ។\n\nអំឡុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូកម្ពុជាក៏បានអញ្ជើញទស្សនកិច្ច និងជួបពិភាក្សានៅតាមក្រុមហ៊ុន និងស្ថាប័នបច្ចេកវិទ្យាឈានមុខរបស់ប្រទេសចិន រួមមាន iSoftStone Information Technology (Group) Co., Ltd., Zhongguancun (ZGC) Science Park, TusPark និង Torch High Technology Industry Development Center ដើម្បីសិក្សាអំពីការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការអភិវឌ្ឍសួនវិទ្យាសាស្ត្រ ការបណ្តុះធុរកិច្ច ការផ្ទេរបច្ចេកវិទ្យា និងការធ្វើពាណិជ្ជូបនីយកម្មនវានុវត្តន៍។\n\nជំនួបជាបន្តបន្ទាប់ទាំងនេះ ក៏បានបើកទូលាយនូវឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍការវេចខ្ចប់ផលិតផល ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ច ការជំរុញបរិវត្តកម្មឌីជីថល និងការតភ្ជាប់រវាងស្ថាប័នគាំទ្រ MSMEs និងវិស័យឯកជននៃប្រទេសទាំងពីរ។\nដំណើរទស្សនកិច្ចនេះ បានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ ព្រមទាំងដាក់មូលដ្ឋានសម្រាប់ការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គ ដើម្បីជំរុញនវានុវត្តន៍ លើកកម្ពស់ផលិតភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។\n\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13046","languageVersionId":"6045","visibilityVersion":"2","versionToken":"a1.HNjE5P5MuXncR6bOu5oRhVO8JUF0cMCwdCFm7OFiOyM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-06T06:35:49Z"}