{"asset":"news","key":"7666","locale":"km","id":"news:7666:km","entityId":"news:7666","canonicalUrl":"https://www.kps-tv.com/km/news/detail/7666","state":"ready","title":"កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការត្រៀមកម្លាំងជាប្រចាំ ដើម្បីធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព","summary":"កងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តត្រៀមកម្លាំងនិងសម្ភារ។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មេបញ្ជាការ ហេង ប៊ុនទី បានជួបកម្លាំងចល័តប្រចាំបញ្ជាការដ្ឋាន ចែកអាវប្រតិបត្តិការ៨០កំប្លេ និងណែនាំឱ្យគោរពវិន័យ បទបញ្ជា និងត្រៀមបម្រើប្រជាពលរដ្ឋ។","body":"ខេត្តព្រះសីហនុ៖ ដើម្បីអនុវត្តតាមតួនាទី និងភារកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រៀមខ្លួនឆ្លើយតបរាល់ស្ថានការណ៍ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបន្តពង្រឹងការត្រៀមកម្លាំង និងសម្ភារបម្រើប្រតិបត្តិការជាប្រចាំ។\n\nនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំជួរកងទ័ព សំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់ការណែនាំដល់កងកម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ដែលកំពុងប្រចាំការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។\n\nក្នុងឱកាសនោះ លោកមេបញ្ជាការ បានចែកអាវជំនាញប្រតិបត្តិការ ចំនួន ៨០កំប្លេ ជូនដល់កងកម្លាំង ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ច និងការចេញប្រតិបត្តិការប្រចាំថ្ងៃ ឱ្យកាន់តែមានភាពរហ័សរហួន សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។\n\nជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ឱ្យបន្តគោរពវិន័យកងកម្លាំង អនុវត្តតាមបទបញ្ជាថ្នាក់លើឱ្យបានម៉ឺងម៉ាត់ រក្សាស្មារតីទទួលខុសត្រូវ និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញបេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13039","languageVersionId":"6024","visibilityVersion":"2","versionToken":"a1.0NseIjR2mY5WW87MfbYSyn3VY4q6vY7ao-455gzRcnE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-07T02:44:46Z"}