{"asset":"news","key":"7671","locale":"km","id":"news:7671:km","entityId":"news:7671","canonicalUrl":"https://www.kps-tv.com/km/news/detail/7671","state":"ready","title":"ទូតចិន៖ចំណងមិត្តភាពដែកថែបចិន-កម្ពុជាជាគំរូនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក","summary":"ចិនឯកអគ្គរដ្ឋទូត WANG Wenbin ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ ប្រវែង៤៥,៤៨៩គីឡូម៉ែត្រ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ថា មិត្តភាពចិន–កម្ពុជាជាគំរូសហប្រតិបត្តិការស្មើភាពនិងផលប្រយោជន៍ទៅវិញទៅមក។ លោករំលឹកទស្សនកិច្ចប្រធានាធិបតី ស៊ី ជិនពីង ខែមេសា២០២៥ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ។","body":"ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា បានផ្តល់ការគាំទ្រនូវផលប្រយោជន៍ទៅវិញទៅមក និងបានបង្កើតជាគំរូមួយដ៏ល្អដែលប្រទេសធំនិងប្រទេសតូចមានមុខមាត់ស្មើគ្នា និងមានកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។\n\nការថ្លែងបែបនេះរបស់ឯកឧត្តម វ៉ាង វិនពីន ធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។\n\nឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា៖ «ចំណងមិត្តចិននិងកម្ពុជាបានឆ្លងកាត់ជាប្រវត្តិសាស្រ្ត និងមានការប្រែប្រួលយ៉ាងច្រើនលើឆាកអន្តរជាតិហើយកាន់តែរឹងមាំបន្ថែមទៀត។ ចិន និងកម្ពុជា គឺជាមិត្តដែកថែបដែលយល់ចិត្តគ្នា ជួយគ្នាទៅវិញទៅមក និងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមកនូវផលប្រយោជន៍ស្នូល និងជួយដោះស្រាយបញ្ហាធំៗរវាងប្រទេសទាំងពីរ ដែលបង្កើតជាគំរូមួយដ៏ល្អដែលប្រទេសធំនិងប្រទេសតូចមានស្មើមុខស្មើមាត់គ្នា និងមានកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរ»។ \n\nឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានគូសរំលឹកថា នៅអំឡុងខែមេសា ឆ្នាំមុន (២០២៥) ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។ ក្នុងនោះ ថ្នាក់ដឹកនាំចិននិងកម្ពុជា បានបើកទំព័រថ្មីមួយសម្រាប់ការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។\n\nឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នេះ ការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល បានជំរុញឱ្យប្រទេសទាំងពីរកាន់តែជិតសិ្នទ្ធគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក ថែមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើគ្រប់វិស័យកាន់តែស៊ីជម្រៅ។ នេះសបញ្ជាក់ឱ្យឃើញថា ចំណងមិត្តភាពចិននិងកម្ពុជា បានបង្ហាញពីសារៈសំខាន់ក្នុងយុគសម័យថ្មី។ \n\nបើតាមឯកឧត្តម វ៉ាង វិនពីន បានអះអាងថា ភាគីចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាបន្ថែមទៀត និងជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាលឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងជំរុញវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា តាមរយៈ «ច្រករបៀងមច្ឆា និងអង្ករ» ឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន។ ក្នុងន័យនេះ ឯកឧត្តមសង្កត់ធ្ងន់ថា ដើម្បីបង្កើតនូវគំរូនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ដែលនាំឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរលេចជាសមិទ្ធផលកាន់មានផ្លែផ្កាច្រើន ដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាជននៃប្រទេសទាំងពីរ(ចិន-កម្ពុជា)៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13036","languageVersionId":"6015","visibilityVersion":"2","versionToken":"a1.AbbjgevrBSScmPK6mCEzLNQlfFmTQOBXDDAEfPNfEak"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-07T04:16:07Z"}