# «ទុក្ខលំបាករបស់ពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ» អភិបាលស្រុកកំពង់សីលា ចុះសួរសុខទុក្ខ និងនាំអំណោយជួយ ២គ្រួសារកំពុងខ្វះខាត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7676>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13031","languageVersionId":"6000","visibilityVersion":"2","versionToken":"a1.y71pYJAUP6ldQESMLlZpuB3xVftG8iDfOnDLGuIJM4E"}

Original publication: 2026-07-07T08:52:06Z

អភិបាលស្រុកកំពង់សីលាចុះជួយគ្រួសារខ្វះខាត២នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ គ្រួសាររងខូចដំបូលទទួលអង្ករ២០គីឡូក្រាម មី១កេស ស្បៀងនិង១០ម៉ឺនរៀល ព្រមទាំងស័ង្កសីពីក្រុមការងារ។ គ្រួសារលោកយាយចិញ្ចឹមចៅ២ទទួលអង្ករ១០គីឡូក្រាម ស្បៀងនិង១០ម៉ឺនរៀល។

ខេត្តព្រះសីហនុ៖ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ការលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ» លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

 ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសាកសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពជីវភាព និងលើកទឹកចិត្តឱ្យក្រុមគ្រួសារបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត ដោយអាជ្ញាធរនឹងនៅតែយកចិត្តទុកដាក់ និងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

 គ្រួសារទី១ គឺលោក ប្រាក់ ស៊ីម ដែលរងគ្រោះដោយគ្រោះធម្មជាតិប៉ះពាល់ដំបូលផ្ទះ ទទួលបានអំណោយរួមមាន អង្ករ ២០គីឡូក្រាម មី ១កេស គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិកា ១០ម៉ឺនរៀល។ ជាមួយគ្នានេះ ក្រុមការងារចុះជួយភូមិក៏បានឧបត្ថម្ភស័ង្កសីមួយចំនួន សម្រាប់ជួសជុលដំបូលផ្ទះដែលខូចខាតផងដែរ។

 ដោយឡែក លោកយាយ សេន មុំ ដែលមានជីវភាពខ្វះខាត និងកំពុងចិញ្ចឹមចៅក្នុងបន្ទុកចំនួន ២នាក់ ទទួលបានអង្ករ ១០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងថវិកា ១០ម៉ឺនរៀល។

 សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុកកំពង់សីលា ក្នុងការចុះដល់មូលដ្ឋាន ស្តាប់សំណូមពរ និងផ្តល់ជំនួយជាក់ស្តែងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោលក្នុងពេលជួបវិបត្តិនោះឡើយ៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


