{"asset":"news","key":"7680","locale":"km","id":"news:7680:km","entityId":"news:7680","canonicalUrl":"https://www.kps-tv.com/km/news/detail/7680","state":"ready","title":"កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ","summary":"កម្លាំងអាវុធហត្ថក្រុងកំពង់សោម៤នាក់ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុហាមឃាត់និងបទល្មើស តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៩–២១០ ក្នុងសង្កាត់រាម នៅម៉ោង៩យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។","body":"បើកប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបបទល្មើសតាមដងផ្លូវជាតិលេខ៤\n\n ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ៩:០០ នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់សោម ចំនួន ៤នាក់ ដឹកនាំដោយ អនុសេនីយ៍ឯក ពៅ សាវៀត មេបញ្ជាការរង បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដែលដឹកនាំរួមដោយ លោក នន់ ធូ អភិបាលរងក្រុងកំពង់សោម ចុះអនុវត្តប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យ។\n\n ប្រតិបត្តិការនេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០៩–២១០ ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយផ្តោតលើការឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុហាមឃាត់ និងស្វែងរកបទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។\n\n ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13029","languageVersionId":"5994","visibilityVersion":"2","versionToken":"a1.aHgstwfBDq7PxQiQysw-zxt4CXNo989Zrx6xabMmGk0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-08T01:54:17Z"}