{"asset":"news","key":"7681","locale":"km","id":"news:7681:km","entityId":"news:7681","canonicalUrl":"https://www.kps-tv.com/km/news/detail/7681","state":"ready","title":"អបអរសាទរ! ខួប៩ឆ្នាំ ប្រាសាទសំបូរព្រៃគុក ជាប់បញ្ជីបេតិកភណ្ឌពិភពលោក UNESCO","summary":"ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ជាខួប៩ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក UNESCO នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ តំបន់នេះជាសម្បត្តិវប្បធម៌កម្ពុជាពាក់ព័ន្ធអរិយធម៌ចេនឡា ហើយការចុះបញ្ជីគាំទ្រការអភិរក្សសម្រាប់ជំនាន់ក្រោយ។","body":"អបអរសាទរ ខួប៩ឆ្នាំ នៃការចុះបញ្ជី តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦)។ប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងនៃអាណាចក្រចេនឡា និងជាមោទនភាពរបស់ប្រជាជាតិខ្មែរ។ ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក មិនត្រឹមតែជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជាតិឱ្យស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13028","languageVersionId":"5991","visibilityVersion":"2","versionToken":"a1.vx4zfEtOeabBUJXBq8akzlPmqRthsECoclPPIVsHsa4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-08T02:01:46Z"}