# អបអរសាទរ! ខួប៩ឆ្នាំ ប្រាសាទសំបូរព្រៃគុក ជាប់បញ្ជីបេតិកភណ្ឌពិភពលោក UNESCO

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7681>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13028","languageVersionId":"5991","visibilityVersion":"2","versionToken":"a1.vx4zfEtOeabBUJXBq8akzlPmqRthsECoclPPIVsHsa4"}

Original publication: 2026-07-08T02:01:46Z

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ជាខួប៩ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក UNESCO នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ តំបន់នេះជាសម្បត្តិវប្បធម៌កម្ពុជាពាក់ព័ន្ធអរិយធម៌ចេនឡា ហើយការចុះបញ្ជីគាំទ្រការអភិរក្សសម្រាប់ជំនាន់ក្រោយ។

អបអរសាទរ ខួប៩ឆ្នាំ នៃការចុះបញ្ជី តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦)។ប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងនៃអាណាចក្រចេនឡា និងជាមោទនភាពរបស់ប្រជាជាតិខ្មែរ។ ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក មិនត្រឹមតែជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជាតិឱ្យស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


