{"asset":"news","key":"7685","locale":"km","id":"news:7685:km","entityId":"news:7685","canonicalUrl":"https://www.kps-tv.com/km/news/detail/7685","state":"ready","title":"ការងារក្នុងស្រុក ប្រាក់ខែសមរម្យ និងជួបជុំគ្រួសារ៖ ស្រុកព្រៃនប់ជំរុញឱកាសការងារជូនអតីតពលករ និងជនភៀសសឹក","summary":"អាជ្ញាធរស្រុកព្រៃនប់លើកឡើងថា ការងារនៅក្រុមហ៊ុនរុនហ្ស៊ីម៉ៅ ឃុំសាមគ្គី ជួយអតីតពលករមកពីថៃនិងជនភៀសសឹក។ អភិបាលស្រុកបញ្ជាក់ប្រាក់ចំណូលប្រមាណ៣៥០ដល់៤៥០ដុល្លារក្នុងមួយខែ និងអត្ថប្រយោជន៍នៃការរស់នៅជាមួយគ្រួសារ ខណៈរដ្ឋបាលគ្រោងបន្តសហការពង្រីកការងារ។","body":"ខេត្តព្រះសីហនុ៖ ការបង្កើតការងារក្នុងស្រុកកំពុងក្លាយជាជម្រើសដ៏មានន័យសម្រាប់អតីតពលករមកពីប្រទេសថៃ និងជនភៀសសឹក ខណៈពួកគេទទួលបានការងារមានស្ថិរភាពនៅក្រុមហ៊ុន រុនហ្ស៊ីម៉ៅ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។\n\n លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានបញ្ជាក់ថា ការមានការងារធ្វើក្នុងស្រុក មិនត្រឹមតែជួយឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសមរម្យចន្លោះពី ៣៥០ ដល់ ៤៥០ ដុល្លារ ក្នុងមួយខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក និងមានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់កូនៗបានកាន់តែល្អប្រសើរ។\n\n រដ្ឋបាលស្រុកព្រៃនប់ អះអាងថា នឹងបន្តសហការជាមួយវិស័យឯកជន ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែមានស្ថិរភាព ស្របតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13025","languageVersionId":"5982","visibilityVersion":"2","versionToken":"a1.aAqGUNaQAm2DvRDVC6wdvSR9v0FPIQl3ow3ZMV-xEjY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-08T03:05:23Z"}