{"asset":"news","key":"7687","locale":"km","id":"news:7687:km","entityId":"news:7687","canonicalUrl":"https://www.kps-tv.com/km/news/detail/7687","state":"ready","title":"អាជ្ញាធរខេត្តបន្ទាយមានជ័យប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នពេលធ្វើដំណើរលើកំណាត់ផ្លូវលេខ១៥៦Dក្នុងស្រុកមង្គលបូរីក្រោយរងការបាក់ស្រុត","summary":"មន្ទីរសាធារណការខេត្តបន្ទាយមានជ័យព្រមានឱ្យប្រុងប្រយ័ត្នលើផ្លូវខេត្ត១៥៦D ក្នុងស្រុកមង្គលបូរី ក្រោយទឹកស្ទឹងច្រោះបាក់ផ្លូវនៅគីឡូម៉ែត្រ២+៨០០ដល់៣+០០០។ ក្រុមការងារបានដាក់សញ្ញា ភ្លើងនិងរបាំងការពារ ខណៈរង់ចាំការសិក្សានិងជួសជុល។","body":"ក្ភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ធ្វើឱ្យចរន្តទឹកស្ទឹងមង្គលបូរីហូរឡើងលឿនច្រោះបាក់ស្រុតកាត់ផ្ដាច់ចិញ្ចើមនិងតួផ្លូវអស់មួយផ្នែកធំខាងឆ្វេងនៃកំណាត់ផ្លូវខេត្តលេខ ១៥៦D ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើឱ្យមានប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។\n\nបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កំណាយ់ផ្លូវខេត្តលេខ១៥៦D ដែលរងការបាក់ស្រុតដីចាប់ពីគីឡូម៉ែត្រលេខ ២+៨០០ ដល់គីឡូម៉ែត្រលេខ ៣+០០០ មានទីតាំងស្ថិតក្នុងអូរតាម៉ា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ \n\nយ៉ាងណា ករណីនេះ ត្រូវបានក្រុមការងារមន្ទីរ បានចុះរៀបចំដាក់ផ្លាកសញ្ញា ភ្លើងសញ្ញា និងរបាំងការពារសុវត្ថិភាពចរាចរណ៍ ត្រង់កំណាត់ផ្លូវដែលខូចខាតនេះ ដើម្បីរងចាំក្រុមការងារបច្ចេកទេសចុះសិក្សាលម្អិត និងជួសជុលឡើងវិញឱ្យបានទាន់ពេលវេលានាពេលខាងមុខ។\n\nបើតាមមន្ទីរសាធារណការខេត្ត យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ និងដើម្បីធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ «សូមធ្វើការពញ្ញាក់ស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត» ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ១៥៦Dចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13024","languageVersionId":"5979","visibilityVersion":"2","versionToken":"a1.bHT1dlaih8uv3-YIoB2v5LRH_O3PBKIYHvt63Mx8ALA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-08T04:29:28Z"}