{"asset":"news","key":"7688","locale":"km","id":"news:7688:km","entityId":"news:7688","canonicalUrl":"https://www.kps-tv.com/km/news/detail/7688","state":"ready","title":"ឯកឧត្តម ហួត ហាក់ អញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅចម្ការតាខ្នា ដែលជាផលិតផលទេសចរណ៍ថ្មីៗ ផ្សារភ្ជាប់ធម្មជាតិ!","summary":"រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានទៅចម្ការតាខ្នា ខេត្តកំពង់ធំ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យផលិតផលទេសចរណ៍ភ្ជាប់ធម្មជាតិ វប្បធម៌និងកសិកម្ម។ លោកស្តាប់ផែនការគ្រប់គ្រងចម្ការ និងពិនិត្យសក្តានុពលកសិទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។","body":"កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅចម្ការតាខ្នា ខេត្តកំពង់ធំ ដោយការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនេះ បានផ្សារភ្ជាប់ជាមួយធនធានធម្មជាតិ វប្បធម៌ កសិកម្ម គឺជាទិសដៅដ៏សំខាន់ក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់កម្ពុជា ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរដែលចង់ស្វែងរកបទពិសោធន៍ថ្មីៗ និងមានអត្ថន័យ។\n\nក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់បទបង្ហាញពីអ្នកគ្រប់គ្រងចម្ការ និងអ្នកពាក់ព័ន្ធ អំពីការដាំដុះ ការថែទាំ និងផែនការអភិវឌ្ឍចម្ការតាខ្នា ព្រមទាំងបានពិនិត្យមើលសក្តានុពលនៃការផ្សារភ្ជាប់វិស័យកសិកម្មជាមួយវិស័យទេសចរណ៍ តាមរយៈការបង្កើតបទពិសោធន៍ទេសចរណ៍បែបកសិទេសចរណ៍ (Agri-Tourism) ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕\n\nប្រភព៖ ក្រសួងទេសចរណ៍ \n\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13023","languageVersionId":"5976","visibilityVersion":"2","versionToken":"a1.ef6ciE0EsrwuV9Hcxz3vS1C9cnmUxdPzHHB0y2XaTI4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-08T05:55:38Z"}