{"asset":"news","key":"7690","locale":"km","id":"news:7690:km","entityId":"news:7690","canonicalUrl":"https://www.kps-tv.com/km/news/detail/7690","state":"ready","title":"ពលរដ្ឋពីរភូមិនៅឃុំធ្លកវៀន រីករាយទទួលបានផ្លូវថ្មីប្រវែង ២.៥០០ម៉ែត្រ ជួយសម្រួលការធ្វើដំណើរ និងជំរុញជីវភាពពលរដ្ឋ","summary":"ពលរដ្ឋភូមិស្ពានដែកនិងតាំងត្បែង ឃុំធ្លកវៀន ទទួលគម្រោងជួសជុលផ្លូវក្រួសប្រវែង២៥០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងដាក់លូ១៥កន្លែង។ គម្រោងប្រើមូលនិធិឃុំឆ្នាំ២០២៦ចំនួន១៨៧៦២៩១០០រៀល ហើយអភិបាលស្រុកអំពាវនាវឱ្យចូលរួមថែផ្លូវ សុខភាពនិងសន្តិសុខមូលដ្ឋាន។","body":"ប្រជាពលរដ្ឋរស់នៅភូមិស្ពានដែក និងភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានសម្តែងការរីករាយ បន្ទាប់ពីទទួលបានគម្រោងជួសជុលផ្លូវក្រាលក្រួសធម្មជាតិ ប្រវែង ២,៥០០ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ព្រមទាំងដាក់លូចំនួន ១៥កន្លែង ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។\n\n គម្រោងនេះប្រើប្រាស់មូលនិធិឃុំធ្លកវៀន ឆ្នាំ២០២៦ ក្នុងទឹកប្រាក់សរុប ១៨៧,៦២៩,១០០រៀល និងអនុវត្តដោយក្រុមហ៊ុន លន់ សុឃុន។\n\n ក្នុងឱកាសចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានណែនាំឱ្យយកចិត្តទុកដាក់ថែទាំសុខភាពក្នុងរដូវវស្សា ការពារជំងឺគ្រុនឈាម និងចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីរួមគ្នារក្សាសន្តិសុខ និងសុវត្ថិភាពនៅក្នុងមូលដ្ឋានផងដែរ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13022","languageVersionId":"5973","visibilityVersion":"2","versionToken":"a1.KJUHYRNePvUOhO7LxXAS1Rf6Ke8cf1MUvssqQviDlhI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-08T06:34:05Z"}