# រដ្ឋមន្ត្រីក្រសួងធនធានទឹក ស្នើធនាគារពិភពលោក បន្តគាំទ្រកម្ពុជា លើអាទិភាពសន្តិសុខទឹក ៤ ចំណុច

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7692>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13020","languageVersionId":"5967","visibilityVersion":"2","versionToken":"a1.0yZNDerJN6NRw_GI1MxGBSWkPffl_bJCknAd9MbzRL4"}

Original publication: 2026-07-08T08:03:59Z

រដ្ឋមន្ត្រីធនធានទឹក ថោ ជេដ្ឋា ស្នើឱ្យធនាគារពិភពលោកបន្តគាំទ្រអាទិភាព៤ ក្នុងជំនួបជាមួយលោក Guangzhe Chen ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ អាទិភាពរួមមាន CaWSIP កិច្ចព្រមព្រៀងសន្តិសុខទឹក ការវិនិយោគអាងទន្លេសាប និងការពង្រីកសមត្ថភាពស្តុកទឹកតាមព្រំដែន។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឱ្យធនាគារពិភពលោក (World Bank) បន្តគាំទ្រកម្ពុជាលើការងារអាទិភាពចំនួន ៤ ដើម្បីពង្រឹងសន្តិសុខទឹក សន្តិសុខស្បៀង និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
សំណើនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Guangzhe Chen អនុប្រធានធនាគារពិភពលោក នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹក អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ វិស័យឧតុនិយម និងសហគមន៍កសិករប្រើប្រាស់ទឹក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យធនាគារពិភពលោកបន្តគាំទ្រលើអាទិភាព ៤ រួមមាន ការអនុវត្តគម្រោង CaWSIP ឱ្យជោគជ័យ ការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខទឹកកម្ពុជា ការវិនិយោគរយៈពេលវែងសម្រាប់អាងទន្លេសាប និងការពង្រីកសមត្ថភាពស្តុកទឹកនៅតំបន់ព្រំដែន។
ជាការឆ្លើយតប លោក Guangzhe Chen បានបញ្ជាក់ថា ធនាគារពិភពលោកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីគាំទ្រការអនុវត្តគម្រោង និងកម្មវិធីអាទិភាពនានា សំដៅពង្រឹងសន្តិសុខទឹក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


