{"asset":"news","key":"7693","locale":"km","id":"news:7693:km","entityId":"news:7693","canonicalUrl":"https://www.kps-tv.com/km/news/detail/7693","state":"ready","title":"អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅខេត្តបន្ទាយមានជ័យ","summary":"អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានទៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្តាប់វឌ្ឍនភាពការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ សកម្មភាពនេះស្ថិតក្នុងទស្សនកិច្ចផ្លូវការមកកម្ពុជាចាប់ពីថ្ងៃទី៨ដល់១១ ខែកក្កដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។","body":"ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ស្រ៉ី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីស្តាប់បទបង្ហាញពីសកម្មភាព និងវឌ្ឍនភាពការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងបំពេញបេសកកម្មនៅក្នុងខេត្ត។\n\nដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងឱកាសដែលអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងជំរុញទំនាក់ទំនងដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13019","languageVersionId":"5964","visibilityVersion":"2","versionToken":"a1.C-PENPZ2IYIjTSq8dEJqIRzLpLach_TB6UidOOFbe6k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-08T08:12:09Z"}