{"asset":"news","key":"7697","locale":"km","id":"news:7697:km","entityId":"news:7697","canonicalUrl":"https://www.kps-tv.com/km/news/detail/7697","state":"ready","title":"ក្រសួងសាធារណការ ចុះផ្ទៀងផ្ទាត់ជញ្ជីងចល័តតាគោក ក្រោយអាជីវករចោទថា «ធ្វើស៊ីគីឡូ» រកឃើញជញ្ជីងក្រុមហ៊ុនមួយខុសជាង ២តោន","summary":"ក្រសួងសាធារណការនិងមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ បានពិនិត្យជញ្ជីងចល័តអ្នកលឿង-តាគោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោយមានការតវ៉ាពីអាជីវករ។ តាមរបាយការណ៍ ជញ្ជីងក្រុមហ៊ុនមួយខុសពីជញ្ជីងក្រសួងជាង២តោន ហើយអាជ្ញាធរអំពាវនាវឱ្យដេប៉ូស្នើសុំផ្ទៀងផ្ទាត់ជញ្ជីង។","body":"ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យប្រតិបត្តិការអនុស្ថានីយ៍ជញ្ជីងចល័តអ្នកលឿង (តាគោក) លើផ្លូវជាតិលេខ១ ខេត្តព្រៃវែង ដើម្បីផ្ទៀងផ្ទាត់ស្តង់ដារបច្ចេកទេស និងពង្រឹងតម្លាភាពក្នុងការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់។\nការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីអាជីវករដឹកថ្ម និងដឹកខ្សាច់មួយចំនួន បានលើកឡើងថា ជញ្ជីងរបស់ក្រសួងមានភាពមិនប្រក្រតី និងធ្វើឱ្យពួកគេរងការផាកពិន័យ។\n\nលោក មុយ សំរេច ប្រធានការិយាល័យត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ បានបញ្ជាក់ថា ជញ្ជីងចល័តតាគោក ត្រូវបានពិនិត្យ ផ្ទៀងផ្ទាត់ និងបិទសៀលតាមស្តង់ដារបច្ចេកទេសរួចជាស្រេច ដើម្បីការពារការកែប្រែ ឬក្លែងបន្លំ ដែលអាចបណ្តាលឱ្យលទ្ធផលថ្លឹងមានភាពមិនត្រឹមត្រូវ។\nលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែង បានរកឃើញថា ជញ្ជីងរបស់ក្រុមហ៊ុន ស៊ីអេនើជី មានភាពខុសគ្នាជាមួយជញ្ជីងរបស់ក្រសួងលើសពី ២តោន ហើយក៏ខុសពីជញ្ជីងនៅដេប៉ូមួយចំនួនផ្សេងទៀតក្នុងកម្រិតប្រហាក់ប្រហែលគ្នា។\n\nជាមួយគ្នានេះ ក្រសួង និងមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ បានអំពាវនាវដល់ម្ចាស់ដេប៉ូថ្ម និងដេប៉ូខ្សាច់ទាំងអស់ ឱ្យដាក់ពាក្យស្នើសុំផ្ទៀងផ្ទាត់ជញ្ជីងរបស់ខ្លួន ដើម្បីធានាថាទិន្នន័យទម្ងន់មានភាពត្រឹមត្រូវ ស្របតាមស្តង់ដារជាតិ និងបញ្ចប់ការយល់ច្រឡំ ឬការរិះគន់ពាក់ព័ន្ធនឹងប្រតិបត្តិការជញ្ជីងរបស់ក្រសួង៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13016","languageVersionId":"5955","visibilityVersion":"2","versionToken":"a1.HtfQAN9aEX-Goog8g_O25laz1LWZ1j296yrEZL2p1Gc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-08T09:28:43Z"}