{"asset":"news","key":"7736","locale":"km","id":"news:7736:km","entityId":"news:7736","canonicalUrl":"https://www.kps-tv.com/km/news/detail/7736","state":"ready","title":"កម្ពុជាបញ្ជូនជនជាតិថៃ ៧៩នាក់ត្រឡប់ទៅប្រទេសវិញ ក្រោយជាប់ពាក់ព័ន្ធបទល្មើសអនឡាញ និងឆ្លងដែនខុសច្បាប់","summary":"កម្ពុជាបញ្ជូនជនជាតិថៃ៧៩នាក់ ក្នុងនោះស្រី៣៤នាក់ ត្រឡប់តាមច្រកប៉ោយប៉ែតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីបញ្ជាក់ថា មាន៤០នាក់ពាក់ព័ន្ធអនឡាញស្គេម ៣០នាក់ឆ្លងដែនខុសច្បាប់ និង៩នាក់បញ្ចប់ទោស ហើយមានការបិទទិដ្ឋាការ៣ឆ្នាំឬ៥ឆ្នាំ។","body":"នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបញ្ជូនជនជាតិថៃចំនួន ៧៩នាក់ (ស្រី៣៤នាក់) ត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីពាក់ព័ន្ធនឹងបទល្មើសផ្សេងៗដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា។\n\n ពិធីប្រគល់ជនជាតិថៃទៅអាជ្ញាធរថៃ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តម ប៉ានខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ នគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធ។\n\n លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ជនជាតិថៃទាំង ៧៩នាក់នេះ រួមមាន៖\n ១៖ បទល្មើសអនឡាញស្គេមចំនួន៤០នាក់, ២៖ បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ចំនួន៣០នាក់, ៣៖ អនុវត្តទោសបញ្ចប់ចំនួន៩នាក់ ក្នុងនោះមានត្រូវបានបិទទិដ្ឋាការរយៈពេល៥ឆ្នាំ ចំនួន៣៩នាក់ និងរយៈពេល៣ឆ្នាំ ចំនួន៤០នាក់។\n\n លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មក អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិថៃដែលពាក់ព័ន្ធបទល្មើស ត្រឡប់ទៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជិត ៨០០នាក់ រួចមកហើយ ដែលបង្ហាញពីការបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12867","languageVersionId":"5756","visibilityVersion":"2","versionToken":"a1.vWTtvaDcHuPybPGLuWIOPjg9XQ-WkmfBJP1GoOLgAC8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-10T09:05:34Z"}