{"asset":"news","key":"7737","locale":"km","id":"news:7737:km","entityId":"news:7737","canonicalUrl":"https://www.kps-tv.com/km/news/detail/7737","state":"ready","title":"ដំណឹងល្អ! ពលរដ្ឋខ្មែរចំណាកស្រុកនៅភ្នំពេញ អាចធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណបានកាន់តែងាយស្រួល","summary":"មន្ត្រីនគរបាលបញ្ជាក់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ថា ពលរដ្ឋខ្មែរចំណាកស្រុកស្នាក់នៅភ្នំពេញអាចស្នើធ្វើអត្តសញ្ញាណបណ្ណលើកដំបូង ឬបន្តក្នុងករណីអស់សុពលភាព បាត់ ឬខូច នៅស្នងការដ្ឋាននគរបាលរាជធានី។ មានសេវាបន្ថែមនៅ AEON Mall ២ និង៣ ព្រមទាំងនាយកដ្ឋានអត្តសញ្ញាណបណ្ណ។","body":"ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ ដែលកំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ អាចទៅស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលើកដំបូង ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណ ក្នុងករណីអស់សុពលភាព បាត់បង់ ឬខូចខាត បាននៅការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនគរបាល នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។\n\n ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋចំណាកស្រុក ការផ្តល់សេវាធ្វើ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណ ក៏មាននៅទីតាំងបន្ថែមរួមមាន ផ្សារទំនើបអ៊ីអន ម៉ល ២, ផ្សារទំនើបអ៊ីអន ម៉ល ៣ និងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។\n\n សម្រាប់ព័ត៌មានលម្អិត ឬការសាកសួរបន្ថែម ប្រជាពលរដ្ឋអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៦៩៨ ៧៧៧, ០៧៧ ៧៦៦ ៩៩៩ និង ០៨៦ ២១០ ១៤៧៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12866","languageVersionId":"5753","visibilityVersion":"2","versionToken":"a1.yAOubB_Zi40yKFyd21GKgpBw2i0A2aDk3SPQSrkdbnk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-10T09:15:22Z"}