{"asset":"news","key":"7750","locale":"km","id":"news:7750:km","entityId":"news:7750","canonicalUrl":"https://www.kps-tv.com/km/news/detail/7750","state":"ready","title":"ក្រសួងប្រៃសណីយ៍ព្រមាន៖ សូមប្រុងប្រយ័ត្នឯកសារភ្ជាប់ដែលមាន Extension មួយចំនួន អាចលួចទិន្នន័យ និងដំឡើងមេរោគលើឧបករណ៍","summary":"ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមានឱ្យប្រុងប្រយ័ត្នឯកសារភ្ជាប់តាម Telegram និងកម្មវិធីផ្ញើសារ ដែលមាន Extension .exe, .bat, .vbs, .ps1, .sh, .msi និង .scr ព្រោះអាចផ្ទុកមេរោគ។ ក្រសួងណែនាំឱ្យពិនិត្យប្រភពនិងប្រភេទឯកសារ និងធ្វើបច្ចុប្បន្នភាពកម្មវិធីការពារមេរោគ។","body":"ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានចេញសេចក្តីជូនដំណឹងអំពាវនាវឱ្យសាធារណជន បង្កើនការប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ (Attachment) ដែលទទួលបានតាមរយៈកម្មវិធី Telegram និងកម្មវិធីផ្ញើសារផ្សេងៗ ខណៈដែលក្រុមឧក្រិដ្ឋជនព័ត៌មានវិទ្យា (Cybercriminals) កំពុងប្រើប្រាស់ឯកសារដែលមានផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងកម្មវិធីមេរោគ (Malware) លើឧបករណ៍ឌីជីថលរបស់អ្នកប្រើប្រាស់។\nក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋ កុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចខាងក្រោម៖\n.exe\n.bat\n.vbs\n.ps1\n.sh\n.msi\n.scr\nក្រសួងបានបញ្ជាក់ថា ឯកសារប្រភេទទាំងនេះ អាចផ្ទុកកម្មវិធីមេរោគ ឬកម្មវិធីអាក្រក់ (Malware) ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬអនុញ្ញាតឱ្យជនមិនស្គាល់មុខគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។\nដើម្បីការពារសុវត្ថិភាពឌីជីថល ក្រសួងបានផ្តល់អនុសាសន៍ដល់អ្នកប្រើប្រាស់ឱ្យអនុវត្តវិធានការដូចខាងក្រោម៖\nបើកតែឯកសារដែលផ្ញើមកពីប្រភពដែលអាចទុកចិត្តបាន។\nពិនិត្យផ្នែកខាងចុង (Extension) របស់ឯកសារឱ្យបានច្បាស់ មុនពេលបើក។\nកុំចុចប៊ូតុង Run      ឬ Install      ប្រសិនបើមិនប្រាកដពីប្រភពឯកសារ។\nដំឡើង និងធ្វើបច្ចុប្បន្នភាព (Update)      កម្មវិធីការពារមេរោគ (Antivirus)      ឱ្យបានជាប្រចាំ។\nក្រសួងបានគូសបញ្ជាក់ថា ការប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់ គឺជាវិធានការសំខាន់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាប្រព័ន្ធព័ត៌មានរបស់ស្ថាប័ន និងអង្គភាពពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។\nប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12858","languageVersionId":"5729","visibilityVersion":"2","versionToken":"a1.4Urij-dnvCE4TP5cL72HbSKOMPxkXP4YOXWwd2zNRPE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-11T08:33:52Z"}