# អាជ្ញាធរស្រុកកំពង់សីលាឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នៅតំបន់មួយចំនួន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7757>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12852","languageVersionId":"5713","visibilityVersion":"2","versionToken":"a1.jyQ96iZHDnnRTvvYbhfFFdeV6Yngh1VNu_4HzuHFQOs"}

Original publication: 2026-07-12T09:31:07Z

រដ្ឋបាលស្រុកកំពង់សីលាបានអំពាវនាវនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរបង្កើនការប្រុងប្រយ័ត្នពេលឆ្លងកាត់តំបន់លិចទឹក ក្រោយភ្លៀងខ្លាំងបន្តបន្ទាប់។ សេចក្ដីជូនដំណឹងអាកាសធាតុព្យាករភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងខេត្តមួយចំនួនពីថ្ងៃទី១២ ដល់១៤ ខែកក្កដា។

ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដូច្នេះអាជ្ញាធរស្រុក បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអ្នកធ្វើដំណើរឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលឆ្លងកាត់តាមតំបន់ដែលមានទឹកជន់លិច។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់សិលា នៅរសៀលថ្ងៃអាទិត្យនេះ។

 សូមជម្រាបថា ខេត្តមួយចំនួនរបស់ប្រទេសកម្ពុជានៅតែបន្តមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះគ្រប់ដណ្តប់លើផ្ទៃដីពី ៣០ភាគរយដល់៥០ភាគរយ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយសារតែព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 បានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយបានបញ្ជាក់បន្ថែមថា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះនោះទេ។ តែយ៉ាងណា ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង ក៏បានបញ្ជាក់ដែរថា មានខេត្តខ្លះទៀតពុំមានភ្លៀងធ្លាក់ទេ ក្នុងនោះរួមមាន៖ ខេត្តកណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តមណ្ឌលគីរី៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


