{"asset":"news","key":"7760","locale":"km","id":"news:7760:km","entityId":"news:7760","canonicalUrl":"https://www.kps-tv.com/km/news/detail/7760","state":"ready","title":"ជំនន់ទឹកភ្លៀងនៅស្រុកកំពង់សីលាបានស្រកចុះបន្តិចហើយគិតត្រឹមព្រឹកថ្ងៃទី១៣កក្កដានេះ","summary":"អភិបាលស្រុកកំពង់សីលាប្រាប់ KPS 99 ថា នៅម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ទឹកជំនន់បានស្រកបន្តិច ផ្ទះប្រជាពលរដ្ឋនិងផ្លូវជាតិលេខ៤មិនលិចទេ។ ថ្ងៃមុន ទឹកបានលិចស្ពាន៣កន្លែងនិងផ្លូវមួយចំនួន ហើយអាជ្ញាធរព្រមានថា ទឹកអាចឡើងវិញប្រសិនបើបន្តភ្លៀងខ្លាំង។","body":"ភ្លៀងធ្លាក់ខ្លាំងពីរបីថ្ងៃជាប់ៗគ្នាជាបន្តបន្ទាប់ បង្កឱ្យមានជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងបណ្តាលឱ្យលិចស្ពានចំនួន៣កន្លែង និងផ្លូវមួយចំនួនក្នុងភូមិសាស្រ្តស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកក្កដា ដោយមិនបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋនោះទេ។ ជុំវិញករណីនេះ រដ្ឋបាលស្រុកបានដាក់កម្លាំងបញ្ជាការឯកភាពប្រចាំការនៅទីតាំងដែលជន់លិចនោះដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនិងស្ពានទាំងនោះ។ \n\nតែយ៉ាងណា គិតត្រឹមម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកកំពង់សិលា បានស្រកចុះបន្តិចហើយដោយមិនបង្កឱ្យមានការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះទេ។ ចំណែកផ្លូវជាតិលេខ៤ ពុំមានការលិចលង់ឡើយ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា។ នេះបើតាមលោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សិលា បានប្រាប់ទូរទស្សន៍ KPS 99 ខេត្តព្រះសីហនុ។ ប៉ុន្តែ លោកអភិបាលស្រុក បានពន្យល់ដែរថា ប្រសិនបើថ្ងៃនេះ(ថ្ងៃទី១៣កក្កដានេះ) ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងទៀត នោះអាចធ្វើឱ្យជំនន់ទឹកភ្លៀងហក់ឡើងវិញដែលអាចបង្កឱ្យមានការលិចលង់ស្ពាន និងផ្លូវម្តងទៀត។\n\nសូមជម្រាបថា តំបន់ទាំង៣របស់កម្ពុជារួមមាន តំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចបន្តមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដីពី៣០ទៅ៥០ភាគរយ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ដោយសារតែព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12849","languageVersionId":"5704","visibilityVersion":"2","versionToken":"a1.TC2g9QyI4fBLO7dQOJiIqs7AXvxI5C26mhzj0d-YtAY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-13T02:47:35Z"}