{"asset":"news","key":"7761","locale":"km","id":"news:7761:km","entityId":"news:7761","canonicalUrl":"https://www.kps-tv.com/km/news/detail/7761","state":"ready","title":"កម្ពុជានឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនពលរដ្ឋខ្មែរនៅទូទាំងប្រទេសជប៉ុន!","summary":"ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ជុំ សុន្ទរី បានជួបកម្មសិក្សាការីនិងពលករជំនាញនៅខេត្តស៊ីហ្សឹអូកា ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ លោកបញ្ជាក់ថា ស្ថានទូតនឹងបន្តសេវាកុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ជូនពលរដ្ឋកម្ពុជាទូទាំងជប៉ុន។","body":"កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជុំ សុន្ទរី អគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មសិក្សាការី និងពលករជំនាញកម្ពុជានៅខេត្តស៊ីហ្សឹអូកា ប្រទេសជប៉ុន។\n\nក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា- ជប៉ុន ចាប់តាំងពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅ ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ប្រទេសជប៉ុននៅតែជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេស ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការផ្ទេរជំនាញ ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។\n\nជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់ ដែល បានដើរតួនាទីជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន ហើយបានលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និង អភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទៅ ចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។ ឯកឧត្តម ក៏បានអំពាវនាវឱ្យគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ ប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អ ជៀសវាងរាល់សកម្មភាពខុសច្បាប់ និងយកចិត្តទុកដាក់ ការពារខ្លួនពីគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យសុខភាពផ្សេងៗ។\n\nឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា «ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសជប៉ុន»។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យសហគមន៍ខ្មែរនៅជប៉ុនបន្តរក្សាសាមគ្គីភាព ជួយគាំទ្រគ្នា ទៅវិញទៅមក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ និងវប្បធម៌នានា ដើម្បីរួមចំណែកពង្រឹង ចំណងមិត្តភាព និងការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ៕ \nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12848","languageVersionId":"5701","visibilityVersion":"2","versionToken":"a1.qJm0nDekYq5PiaQB8vWwPlcdrvmo652jfsi-SQVS460"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-13T02:52:54Z"}