{"asset":"news","key":"7773","locale":"km","id":"news:7773:km","entityId":"news:7773","canonicalUrl":"https://www.kps-tv.com/km/news/detail/7773","state":"ready","title":"សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបប្រធានាធិបតីចិន ស៊ី ជីនពីង អំឡុងទស្សនកិច្ចការងារនៅប្រទេសចិន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី","summary":"នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងជួបប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ឈាង ក្នុងទស្សនកិច្ចការងារថ្ងៃទី១៥–១៧ ខែកក្កដា ឆ្នាំ២០២៦។ លោកនឹងចូលរួមពិធីបើកសន្និសីទ AI ពិភពលោកនៅសៀងហៃ ថ្ងៃទី១៧ ខែកក្កដា និងគ្រោងជួបតំណាងក្រុមហ៊ុននិងធុរជន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ។","body":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។\n\nយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងត្រូវបានរំពឹងថា នឹងពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី និងជំរុញកិច្ចសហប្រតិប\n\nត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។\nក្រសួងការបរទេសបានបញ្ជាក់ថា ទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ ទន្ទឹមនឹងនេះ វាក៏នឹងក្លាយជាកម្លាំងចលករថ្មីសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងការកសាង សហគមន៍វាសនារួមកម្ពុជា–ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។\n\nក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមពិធីបើក សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់»។\n\nក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន សម្តេចធិបតីក៏គ្រោងនឹងជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងធុរជនចិនធំៗជាច្រើន ដើម្បីស្វែងរកឱកាសថ្មីៗក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងកម្ពុជា និងចិន។\n\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12840","languageVersionId":"5677","visibilityVersion":"2","versionToken":"a1.iqYYkyRzvv1aa3F3pj7VX4ZEM6aFY_U2m-gjyfoJSaw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-13T10:16:24Z"}