# ៦ខែដើមឆ្នាំ២០២៦! ក្រសួងសាធារណការ ត្រួតពិនិត្យរថយន្តជាង ១,១លានគ្រឿង រកឃើញដឹកលើសទម្ងន់ជាង ៣២ម៉ឺនគ្រឿង ពិន័យ ៨៥៧គ្រឿង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7778>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12836","languageVersionId":"5665","visibilityVersion":"2","versionToken":"a1.wzTrcZpLn-2BsEfoyZZVmeWprexwJkSZkWj_Ya6d3mY"}

Original publication: 2026-07-14T02:47:23Z

ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងសាធារណការនិងដឹកជញ្ជូនត្រួតពិនិត្យរថយន្ត១,១៤៤,៦២៣គ្រឿង រកឃើញផ្ទុកលើសទម្ងន់៣២១,៧៦១គ្រឿង ស្មើ២៨.១១%។ ក្នុងនោះ៣២០,៩០៤គ្រឿងលើសក្រោម៥% ហើយរថយន្តល្មើសច្បាប់៨៥៧គ្រឿងត្រូវពិន័យ។ ក្រសួងបន្តអំពាវនាវឱ្យគោរពកម្រិតទម្ងន់ផ្ទុក។

ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តរឹតបន្តឹងការត្រួតពិនិត្យ និងបង្ក្រាបរថយន្តដឹកលើសទម្ងន់ តាមរយៈស្ថានីយជញ្ជីង និងក្រុមការងារចល័តនៅទូទាំងប្រទេស។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ក្រសួងបានត្រួតពិនិត្យរថយន្តសរុប ១,១៤៤,៦២៣គ្រឿង។ ក្នុងនោះ រថយន្តផ្ទុកមិនលើសទម្ងន់មាន ៨២២,៨៦២គ្រឿង ខណៈរថយន្តផ្ទុកលើសទម្ងន់មាន ៣២១,៧៦១គ្រឿង ស្មើនឹង ២៨.១១% នៃរថយន្តដែលបានត្រួតពិនិត្យ។
ឯកឧត្តមបានបញ្ជាក់ថា រថយន្តផ្ទុកលើសទម្ងន់ទាំងនោះ រួមមាន៖
•  ផ្ទុកលើសទម្ងន់ក្រោម ៥%៖ ៣២០,៩០៤គ្រឿង (២៨.០៤%) 
•  ផ្ទុកលើសពី ៥% ដល់ ១០%៖ ១៩៣គ្រឿង (០.០២%) 
•  ផ្ទុកលើសពី ១០% ដល់ ២០%៖ ២៣១គ្រឿង (០.០២%) 
•  ផ្ទុកលើសពី ២០%៖ ៤៣៣គ្រឿង (០.០៤%) 
ជាមួយគ្នានេះ ក្រសួងបានអនុវត្តការពិន័យលើរថយន្តដែលល្មើសច្បាប់សរុប ៨៥៧គ្រឿង ដើម្បីពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអំពាវនាវដល់ម្ចាស់យានយន្ត និងអាជីវករដឹកជញ្ជូនទាំងអស់ ឱ្យគោរពបទប្បញ្ញត្តិស្តីពីការកំណត់ទម្ងន់ផ្ទុក ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ និងធានាសុវត្ថិភាពចរាចរណ៍៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


