{"asset":"news","key":"7779","locale":"km","id":"news:7779:km","entityId":"news:7779","canonicalUrl":"https://www.kps-tv.com/km/news/detail/7779","state":"ready","title":"កុំខកខាន! ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីប្រទេសបារាំង ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ នៅស្រុកកំពង់សីលា","summary":"ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌កម្ពុជារបស់បារាំង សហការជាមួយក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺទូទៅឥតគិតថ្លៃ ថ្ងៃទី១៤–១៥ ខែកក្កដា ឆ្នាំ២០២៦ ពីម៉ោង៨ព្រឹកដល់៥ល្ងាច នៅប៉ុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ ស្រុកកំពង់សីលា។","body":"ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដំបូងនៃកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ដែលរៀបចំឡើងដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌កម្ពុជា របស់ប្រទេសបារាំង សហការជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។\n\n កម្មវិធីនេះប្រព្រឹត្តទៅនៅ ប៉ុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានក្រុមគ្រូពេទ្យជំនាញផ្តល់សេវាពិនិត្យ វិនិច្ឆ័យ ផ្តល់ប្រឹក្សាសុខភាព និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។\n\n ក្នុងឱកាសនេះ សូមអញ្ជើញពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាសុខភាព ឬចង់ពិនិត្យសុខភាពជាប្រចាំ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច។\n ការពិនិត្យសុខភាពទាន់ពេលវេលា អាចជួយរកឃើញជំងឺបានឆាប់ និងទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។\n  ទីតាំង៖ ប៉ុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ\n  កាលបរិច្ឆេទ៖ ថ្ងៃទី១៤–១៥ ខែកក្កដា ឆ្នាំ២០២៦\n  ពេលវេលា៖ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច\n  សេវាទាំងអស់ ផ្តល់ជូនដោយឥតគិតថ្លៃ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12835","languageVersionId":"5662","visibilityVersion":"2","versionToken":"a1.x2OZWjqop9wQXFRY5AFuPy5HwoasZ9VzrSMIYTx7XVk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-14T03:18:03Z"}