{"asset":"news","key":"7781","locale":"km","id":"news:7781:km","entityId":"news:7781","canonicalUrl":"https://www.kps-tv.com/km/news/detail/7781","state":"ready","title":"សម្តេចធិបតី អញ្ជើញចូលរួមប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សានិងអនុម័ត លើរបៀបវារៈចំនួន៥!","summary":"នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។ របៀបវារៈ៥រួមមាន ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងទេសរដ្ឋមន្ត្រីមួយរូប និងការពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធអនុសញ្ញាឧបករណ៍ចល័ត និងកិច្ចព្រមព្រៀងសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន។","body":"(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមប្រជុំរដ្ឋសភា សម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សានិងអនុម័ត លើរបៀបវារៈចំនួន៥។  \n\nរបៀបវារៈចំនួន៥នោះរួមមាន៖  \n\n១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប៖ ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។\n\n២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃ អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃ ឧបករណ៍អាកាសយាន។\n\n៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។\n\n៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។\n\n៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕\n\nប្រភព៖ តេឡេក្រាម សម្ដេចធិបតី\n\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12833","languageVersionId":"5657","visibilityVersion":"2","versionToken":"a1.yUt_PWZj2QuT4v1q66jBV4lusi_e5PE3OpwKdwkxFEw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-14T03:49:11Z"}