{"asset":"news","key":"7787","locale":"km","id":"news:7787:km","entityId":"news:7787","canonicalUrl":"https://www.kps-tv.com/km/news/detail/7787","state":"ready","title":"អបអរសាទរ! សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ បានចំណាត់ថ្នាក់លេខ១ ជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៥","summary":"សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៥។ ជ័យលាភីនេះបង្ហាញពីការខិតខំរបស់គណៈគ្រប់គ្រង គ្រូនិងបុគ្គលិក ក្នុងការលើកកម្ពស់គុណភាពអប់រំនិងសេវាសាធារណៈ។","body":"ខេត្តព្រះសីហនុ៖ សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ជាម្ចាស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៥។\n\nសមិទ្ធផលដ៏មានកិត្តិយសនេះ គឺជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងផ្តោតលើអត្ថប្រយោជន៍របស់សិស្សានុសិស្ស និងសហគមន៍។\n\nជ័យលាភីនេះ ក៏ជាមោទនភាពមួយសម្រាប់វិស័យអប់រំនៃខេត្តព្រះសីហនុ និងជាកម្លាំងជំរុញឱ្យគ្រឹះស្ថានអប់រំដទៃទៀត បន្តពង្រឹងគុណភាពសេវាអប់រំ បង្កើតបរិយាកាសសិក្សាប្រកបដោយប្រសិទ្ធភាព និងរួមចំណែកអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានគុណភាព ស្របតាមគោលនយោបាយកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល។\n\nសូមជូនពរ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព បន្តទទួលបានជោគជ័យថ្មីៗ និងរក្សាបាននូវឧត្តមភាពក្នុងការផ្តល់សេវាអប់រំ ដើម្បីជាគំរូល្អសម្រាប់គ្រឹះស្ថានអប់រំទូទាំងខេត្តនិងទូទាំងប្រទេស៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12829","languageVersionId":"5645","visibilityVersion":"2","versionToken":"a1.QU_1WWItoQOW985tWBm8ulC4y-MSo3ALV41zITup6oQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-14T07:52:01Z"}