{"asset":"news","key":"7790","locale":"km","id":"news:7790:km","entityId":"news:7790","canonicalUrl":"https://www.kps-tv.com/km/news/detail/7790","state":"ready","title":"រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំត្រួតពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា! ","summary":"នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ កិច្ចប្រជុំផ្ដោតលើតួនាទី ភារកិច្ច និងការបែងចែកការងារ ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពខ្លឹមសារក្នុងយុគសម័យឌីជីថល។","body":"(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការរៀបចំរចនាសម្ព័ន្ធការងារ ឱ្យស្របតាមតម្រូវការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល។\nកិច្ចប្រជុំនេះផ្តោតលើការពិនិត្យតួនាទី ភារកិច្ច និងការរៀបចំការិយាល័យនានា ដើម្បីធានាថា ការបែងចែកការងារមានភាពច្បាស់លាស់ សមស្រប និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើការលើកកម្ពស់សមត្ថភាពស្ថាប័ន ការគ្រប់គ្រង និងការផលិតខ្លឹមសារផ្សព្វផ្សាយដែលមានគុណភាព ទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន៕\nប្រភព៖ ក្រសួងព័ត៌មាន\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12826","languageVersionId":"5636","visibilityVersion":"2","versionToken":"a1.C5d8kmO6culdETsiNTScav8lo5e_MPL1cGHf3h5ycbQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-14T08:38:35Z"}