{"asset":"news","key":"7792","locale":"km","id":"news:7792:km","entityId":"news:7792","canonicalUrl":"https://www.kps-tv.com/km/news/detail/7792","state":"ready","title":"អាជ្ញាធរស្រុកកំពង់សីលា ចុះពិនិត្យស្ពាន ២កន្លែង ដែលរងហានិភ័យដោយសារជំនន់ទឹកភ្លៀង ខណៈស្ថានភាពទឹកបានស្រកវិញ","summary":"នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរនិងក្រុមការងារបានពិនិត្យស្ពាននៅភូមិស្ទឹងច្រាល និងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដើម្បីវាយតម្លៃហានិភ័យជំនន់និងសុវត្ថិភាព។ អាជ្ញាធរថាទឹកបានស្រក និងចរាចរណ៍អាចដំណើរការធម្មតា ប៉ុន្តែបន្តតាមដាននិងអំពាវនាវឱ្យប្រុងប្រយ័ត្ន។","body":"ស្រុកកំពង់សីលា៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានអមដំណើរ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់សីលា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦  ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពស្ពានចំនួន ២ទីតាំង ដែលកំពុងប្រឈមហានិភ័យពីជំនន់ទឹកភ្លៀង ដើម្បីវាយតម្លៃសុវត្ថិភាព និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។\nស្ពានដែលបានចុះពិនិត្យរួមមាន៖\n•  ស្ពានភូមិស្ទឹងច្រាល (ផ្លូវចូលទៅចន្ទក្រហម)\n•  ស្ពានភូមិព្រៃប្រសិទ្ធ (ផ្លូវចូលរមណីយដ្ឋានថ្មរូង)\nស្ពានទាំងពីរនេះ ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលជាតំបន់រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។\n\nក្នុងឱកាសចុះពិនិត្យនេះ ក្រុមការងារបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរចនាសម្ព័ន្ធស្ពាន កម្រិតទឹក និងផលប៉ះពាល់ជាក់ស្តែង ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងរៀបចំផែនការជួសជុល ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រសិនបើមានការចាំបាច់។\nជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ននៅពេលធ្វើដំណើរឆ្លងកាត់តំបន់ងាយរងគ្រោះ ដោយត្រូវតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងពីអាជ្ញាធរជាប្រចាំ ។\n\nបើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន គិតមកទល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងតំបន់បានស្រកចុះវិញហើយ ហើយការធ្វើចរាចរណ៍អាចប្រព្រឹត្តទៅបានជាធម្មតា ប៉ុន្តែអាជ្ញាធរនឹងបន្តតាមដានស្ថានភាពអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងជិតស្និទ្ធ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12823","languageVersionId":"5628","visibilityVersion":"2","versionToken":"a1.puY0oaOUBcbh5gaODLtUXXA2OsBgz6pu5ydcvkRVfcc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-14T09:42:07Z"}