# ឆមាសទី១ ឆ្នាំនេះ! គម្រោងវិនិយោគចំនួន២៧៦ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគ ៤.៧០០លានដុល្លារ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7798>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12818","languageVersionId":"5613","visibilityVersion":"2","versionToken":"a1.U528pUpYHhJPu1rdfI8eimOSAWZF8gk39uyPLYrXYSs"}

Original publication: 2026-07-15T03:31:03Z

ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក.អ.ក. និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានចុះបញ្ជីគម្រោង២៧៦ មានទុនសរុបប្រមាណ៤,៧ប៊ីលានដុល្លារ និងអាចបង្កើតការងារប្រមាណ១៦០ពាន់កន្លែង។ ក.អ.ក. ចុះបញ្ជី១៨១គម្រោង និងអនុគណៈកម្មាធិការរាជធានី-ខេត្ត៩៥គម្រោង។

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគ រាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង។  

គម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ៤.៤ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។

គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង៕

ដោយ៖ ធី លីថូ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


