{"asset":"news","key":"7801","locale":"km","id":"news:7801:km","entityId":"news:7801","canonicalUrl":"https://www.kps-tv.com/km/news/detail/7801","state":"ready","title":"ធនាគារ វីង ឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ ដើម្បីលើកស្ទួយសិល្បៈ និងវប្បធម៌ជាតិ","summary":"ធនាគារ វីង បានប្រកាសឧបត្ថម្ភសមាគមសិល្បករខ្មែរ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំជាប់គ្នា សរុប៥០ម៉ឺនដុល្លារ។ ថវិកានឹងប្រើលើសុខុមាលភាពសិល្បករ ការបណ្តុះបណ្តាលជំនាន់ក្រោយ និងឱកាសផ្សព្វផ្សាយសិល្បៈខ្មែរទៅឆាកអន្តរជាតិ ដើម្បីអភិរក្សមរតកវប្បធម៌ជាតិ។","body":"ដើម្បីចូលរួមលើកកម្ពស់វិស័យសិល្បៈ និងអភិរក្សមរតកវប្បធម៌ជាតិ ធនាគារ វីង និងសមាគមសិល្បករខ្មែរ បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភជាផ្លូវការ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រសិល្បករខ្មែរ និងជំរុញការអភិវឌ្ឍសិល្បៈឱ្យកាន់តែរីកចម្រើន។\n ក្នុងឱកាសនេះ ធនាគារ វីង បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំជាប់គ្នា ដែលមានទឹកប្រាក់សរុប ៥០ម៉ឺនដុល្លារអាមេរិក។\n\n ថវិកាឧបត្ថម្ភនេះ នឹងត្រូវប្រើប្រាស់សម្រាប់លើកកម្ពស់សុខុមាលភាពរបស់សិល្បករ គាំទ្រការបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ និងបង្កើតឱកាសថ្មីៗ ដើម្បីផ្សព្វផ្សាយ និងនាំយកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។ កិច្ចសហការនេះ ក៏ជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិរក្ស និងថែរក្សាមរតកវប្បធម៌ជាតិ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនខ្មែរគ្រប់ជំនាន់៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12815","languageVersionId":"5604","visibilityVersion":"2","versionToken":"a1.VUfYdlnzWiqbLKRI9F5iBS_sZbOjhxzHDfmih_3coSI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T06:31:15Z"}