{"asset":"news","key":"7802","locale":"km","id":"news:7802:km","entityId":"news:7802","canonicalUrl":"https://www.kps-tv.com/km/news/detail/7802","state":"ready","title":"ទឹកស្ទឹងសង្កែហក់ឡើងក្បែរកម្រិតប្រកាសអាសន្ន!អាជ្ញាធរខេត្តបាត់ដំបងប្រាប់ឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែប្រុងប្រយ័ត្ន","summary":"រដ្ឋបាលខេត្តបាត់ដំបងបានជូនដំណឹងថា នៅម៉ោង១២:៣០ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ទឹកស្ទឹងសង្កែក្នុងក្រុងឡើងដល់១៣.៣០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន១៣.៧០ម៉ែត្រ។ អាជ្ញាធរស្នើឱ្យអ្នករស់នៅតាមដងស្ទឹងប្រុងប្រយ័ត្នសុវត្ថិភាពមនុស្សចាស់ កុមារ សត្វពាហនៈ និងសម្ភារៈ។","body":"គិតត្រឹមវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងបានហក់ឡើងដល់កម្ពស់១៣.៣០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នគឺ១៣.៧០ម៉ែត្រ។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបងបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៥ ខែកក្កដានេះ។\n\nបើតាមរដ្ឋបាលខេត្ត បានអំពាវនាវយ៉ាងដូច្នេះ៖ «សូមប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត»៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12814","languageVersionId":"5601","visibilityVersion":"2","versionToken":"a1.tZmuiWGp82kwpqx-RDFDquk6amrBATzym1odVc4xotE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T06:39:34Z"}