{"asset":"news","key":"7804","locale":"km","id":"news:7804:km","entityId":"news:7804","canonicalUrl":"https://www.kps-tv.com/km/news/detail/7804","state":"ready","title":"ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចបោកបញ្ឆោតរបស់ក្រុម Scam អនឡាញ អូសទាញពលរដ្ឋខ្មែរដោយសន្យាប្រាក់ខែ ៣០០–៦០០ ដុល្លារ","summary":"នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ឌី វិជ្ជា បានព្រមានលើបណ្ដាញសង្គមថា ក្រុមឆបោកអនឡាញប្រើការសន្យាប្រាក់ខែ៣០០–៦០០ដុល្លារដើម្បីអូសទាញពលរដ្ឋខ្មែរទៅសកម្មភាពខុសច្បាប់។ លោកអំពាវនាវកុំចូលរួម និងឱ្យរាយការណ៍ភ្លាមទៅសមត្ថកិច្ចបើបានព័ត៌មានឬឃើញសកម្មភាពពាក់ព័ន្ធ។","body":"ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានព្រមានដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចអូសទាញរបស់ក្រុមឧក្រិដ្ឋជនបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងប្រើប្រាស់ការផ្សព្វផ្សាយការងារ ជាមួយនឹងការសន្យាផ្តល់ប្រាក់ខែចន្លោះពី ៣០០ ដល់ ៦០០ ដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកចូលរួម។\n\nតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនទាំងនេះ កំពុងព្យាយាមអូសទាញប្រជាពលរដ្ឋខ្មែរ ឱ្យចូលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ក្រោមរូបភាពការផ្តល់ការងារដែលមានប្រាក់ឈ្នួលខ្ពស់។\n\nឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងកុំចាញ់បោកការផ្សព្វផ្សាយ ឬការសន្យាដែលមើលទៅគួរឱ្យទាក់ទាញ ព្រោះការចូលរួមក្នុងសកម្មភាពទាំងនេះ អាចនាំឱ្យប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ និងបង្កផលប៉ះពាល់ដល់ខ្លួនឯង និងក្រុមគ្រួសារ។\n\nជាមួយគ្នានេះ ឯកឧត្តម ឌី វិជ្ជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើទទួលបានព័ត៌មាន ឬប្រទះឃើញសកម្មភាពពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនអនឡាញទាំងនេះ សូមរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងមិនត្រូវចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ជាដាច់ខាត៕\n\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12812","languageVersionId":"5595","visibilityVersion":"2","versionToken":"a1.cyFGQof1uq1UV0XENofoe4JfXJY0_TWPOYRDmZ6MwKw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T08:08:41Z"}