# សម្ដេចធិបតី ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ប្រធានក្រុមហ៊ុន CHINALCO នៅចិន!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7808>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12808","languageVersionId":"5583","visibilityVersion":"2","versionToken":"a1.0FUpui6qs2PfEaWYsvwgSy10RUG5RHG1rK_mCvhjQyc"}

Original publication: 2026-07-15T09:31:40Z

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសចិន។ CHINALCO ផលិតអាលុយមីញ៉ូម និងធ្វើប្រតិបត្តិការពីការរុករករ៉ែដល់ផលិតផលសម្រេចនិងសេវាបច្ចេកទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។   

ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស៕ 

ដោយ៖ ធី លីថូ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


