{"asset":"news","key":"7809","locale":"km","id":"news:7809:km","entityId":"news:7809","canonicalUrl":"https://www.kps-tv.com/km/news/detail/7809","state":"ready","title":"ខេត្តព្រះសីហនុកំពុងដោះស្រាយការចុះបញ្ជីដីធ្លីដែលកកស្ទះជាង៧០០ករណីនៅតាមក្រុងស្រុកទាំង៦","summary":"កិច្ចប្រជុំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានពិនិត្យការកកស្ទះឯកសារដីធ្លីខេត្តព្រះសីហនុ។ របាយការណ៍លើកពី៧៥១ករណីនៅក្រុងស្រុកក្នុងឆ្នាំ២០២០–២០២៥ ហើយថាបច្ចុប្បន្ននៅសល់៣៨៧ករណី។ សម្រាប់ឆ្នាំ២០២៦ មានសំណើ២៤៥ និងកំពុងបន្តនីតិវិធី២០៨។ ឯកសារ១០៧៦ប័ណ្ណមិនទាន់ដកទៅបង់ពន្ធ។","body":"រដ្ឋបាលខេត្តព្រះសីហនុកំពុងពន្លឿនការដោះស្រាយបញ្ហាកកស្ទះសេវាចុះបញ្ជីដីធ្លីនៅតាមរដ្ឋបាលក្រុងស្រុកទាំង៦។ ក្នុងនោះមានសេវាស្នើសុំចុះបញ្ជីដីបំពេញបន្ថែមចំនួន ៧៥១ករណីកំពុងកកស្ទះនៅតាមរដ្ឋបាលក្រុងស្រុក និងនៅសាខាពន្ធដាខេត្តមានចំនួន ៤១៩សេវា និងនៅមន្ទីរសុរិយោដីជាង៤៤០ករណី គិតចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥។ ការកកស្ទះសេវាចុះបញ្ជីដីធ្លីនេះ ដោយសារតែពាក់ព័ន្ធនឹងដីរដ្ឋ ដីអូរប្រឡាយ និងមានពាក្យបណ្តឹង។\n\n របាយការណ៍ពាក់ព័ន្ធការកកស្ទះសេវាចុះបញ្ជីដីធ្លីនេះ ត្រូវបានបង្ហាញដោយកញ្ញា ឈួ ប៉ាវទាង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លីនៅភូមិសាស្រ្តខេត្តព្រះសីហនុ ក្រោមគណៈអធិបតីភាពឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។\n\n កញ្ញា ឈួ ប៉ាវទាង បានឱ្យដឹងទៀតថា បច្ចុប្បន្ន រដ្ឋបាលក្រុងស្រុកបានខិតខំជំរុញដោះស្រាយបញ្ហាកកស្ទះសេវាចុះបញ្ជីដីធ្លីនៅសល់ត្រឹមតែ ៣៨៧ករណីប៉ុណ្ណោះ។ ដោយឡែក សម្រាប់ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយនៅតាមបណ្តាក្រុងស្រុកសរុបទាំងអស់មាន ២៤៥ករណី ក្នុងនោះរដ្ឋបាលក្រុងស្រុកកំពុងបន្តនីតិវីធីចំនួន ២០៨ករណី។ \n\n ចំណែក លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានលើកឡើងថា ចាប់តាំងពីការអនុវត្តការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធពីឆ្នាំ២០១៩រហូតមកទល់នឹងពេលនេះ ប្រជាពលរដ្ឋដែលមិនទាន់មកដកឯកសារយកទៅបង់ពន្ធចំនួន ១០៧៦ប័ណ្ណ។ មូលហេតុដោយសារតែម្ចាស់ដីមិនសហការមកទទួលយកឯកសារ ខណៈការផ្សព្វផ្សាយបានធ្វើឡើងជាបន្តបន្ទាប់។ ដោយឡែក ប្រជាពលរដ្ឋបានដកឯកសារយកទៅបង់ពន្ធរួចមានចំនួន ៦៨៨១ប័ណ្ណ។ ប៉ុន្តែ ៦៨៨១ប័ណ្ណនេះ មិនដឹងថា ពួកគាត់យកទៅបង់ពន្ធនៅសាខាពន្ធដារខេត្តព្រះសីហនុបានចំនួនប៉ុន្មាន ហើយយកទៅបង់ពន្ធនៅអគ្គនាយដ្ឋានពន្ធដារាជធានីភ្នំពេញចំនួនប៉ុន្មាននោះទេ។ ចំពោះមូលហេតុដោយសារតែពួកគេមកដកយកឯកសារដោយខ្លួនឯង៕\n\n អត្ថបទ៖ ង៉ែត ពិសាន្ត\n រូបភាព៖ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12807","languageVersionId":"5580","visibilityVersion":"2","versionToken":"a1.FSTJeLV2bge1zyyv5TlmrAMgMumKWllOX_ykXeW3sc4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T09:35:25Z"}