{"asset":"news","key":"7814","locale":"km","id":"news:7814:km","entityId":"news:7814","canonicalUrl":"https://www.kps-tv.com/km/news/detail/7814","state":"ready","title":"កម្លាំងCMACបោសសម្អាតគ្រាប់មីនតោន២គ្រាប់ក្នុងដីចម្ការនៅស្រុកសំពៅលូន","summary":"កម្លាំង CMAC បានបោសសម្អាតមីនតោន២គ្រាប់ដាក់ជាន់គ្នា នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ អគ្គនាយក CMAC ថ្លែងថាក្រុមការងារបានរុករកតាមខ្សែមីនសង្គ្រាម ខណៈដីចម្ការនេះត្រូវបានភ្ជួររាស់តាំងពីឆ្នាំ១៩៩៦។","body":"កម្លាំង CMAC នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបោសសម្អាតគ្រាប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នានៅក្នុងដីចម្ការរបស់ប្រជាពលរដ្ឋដែលជាសំណល់សង្គ្រាមមុនឆ្នាំ១៩៩៨ ស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។\nអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានអះអាងថា គ្រាប់មីនតោនទាំង២គ្រាប់ ត្រូវបានកម្លាំង CMAC ស្រាវជ្រាវព័ត៌មាននិងរុករកតាមខ្សែគ្រាប់មីនតោនដែលបានដាក់ពង្រាយក្នុងសង្គ្រាម។ ដីចម្ការនេះបានចាប់ផ្តើមប្រើប្រាស់ដោយភ្ជួររាល់តាំងពីឆ្នាំ១៩៩៦ រហូតបច្ចុប្បន្ននេះ។ នេះជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ក៏ថាបាន ប្រសិនជាត្រាក់ទ័រឬរថយន្តជាន់ផ្ទុះ លទ្ធភាពបំផ្លិញបំផ្លាញគ្រឿងចក្រនិងសម្លាប់មនុស្សគ្មានសល់ឡើយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12801","languageVersionId":"5562","visibilityVersion":"2","versionToken":"a1.gEFxVmZhjZtRhVWdhC9Y72PzIBfGAHn76OPiii_raaU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T17:02:27Z"}