{"asset":"news","key":"7815","locale":"km","id":"news:7815:km","entityId":"news:7815","canonicalUrl":"https://www.kps-tv.com/km/news/detail/7815","state":"ready","title":"សម្តេចធិបតីជួបជាមួយតំណាងក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំរបស់ចិន","summary":"នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបលោក Wu Yujie តំណាង Shandong (Cambodia) Economic and Technological Development Zone ក្នុងឱកាសទស្សនកិច្ចនៅចិន។ ក្រុមហ៊ុនមានការវិនិយោគកសិកម្មនៅកម្ពុជាតាំងពី២០១២ និងគ្រោងពង្រីកការវិនិយោគដំឡូងមីនិងស្វាយចន្ទី ព្រមទាំងរោងចក្រកែច្នៃ។","body":"សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Wu Yujie តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ។ ជំនួបនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅថ្ងៃទី១៧ ខែកក្កដា។\nក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបន្ថែមទៀត។ សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាជន និងរួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជា៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12800","languageVersionId":"5559","visibilityVersion":"2","versionToken":"a1.PtLb_uPr6jHjADM58xLkBJqddbaHtmOtMfM65i3VBvg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T17:09:57Z"}